(ភ្នំពេញ)៖ សូមអរសាទរ ចំពោះសិស្សសាលាបញ្ញាសាស្រ្ដអន្ដរជាតិចំនួន៩នាក់ ដែលទទួលបាននិទេ្ទស​ A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។

ការទទួលបាននិទ្ទេស A របស់សិស្សទាំង៩នាក់នេះ បានមកពីការខិតខំប្រឹងប្រែង រៀនសូត្រព្រមជាមួយ​ ការបណ្ដុះបណ្ដាលដ៏ល្អ ពីសាលាបញ្ញាសាស្រ្ដអន្ដរជាតិផងដែរ។ សិស្សទាំង៩ ដែលទទួលបាននិទ្ទេស​ A នេះរួមសិស្សស្រីចំនួន៤នាក់ និងសិស្សប្រុសចំនួន៥នាក់។

សូមបញ្ជាក់ថា បេក្ខជនដែល​ប្រឡង​ជាប់សញ្ញាបត្រ​ មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ ដែលបានធ្វើឡើងកាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានចំនួន​ ៦៣,៦៦៨នាក់​ ត្រូវ​ជា​៦៣.៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន​ ៩៩,៧២៨នាក់​។ ថ្នាក់​វិទ្យា​សាស្ត្រ​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ ៣៤,២៣៤នាក់ ត្រូវ​ជា​ ៥៣.៤០% និង​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៩,៤៣៤នាក់​ ត្រូវ​ជា ​៨២.៦២%។

ក្នុងចំណោមសិស្សប្រឡងជាប់ ៦៣,៦៦៨នាក់នោះ មានបេក្ខជន​ទទួល​និទ្ទេស A៖ ចំនួន៤២៤នាក់, និទ្ទេស​ B៖ ចំនួន​២,៤៦៤នាក់, និទ្ទេស C៖ ចំនួន​៥ ០០០នាក់, និទ្ទេស​ D៖ ចំនួន​៩,១២៣​នាក់ និងនិទ្ទេស​ E៖ ចំនួន៤៦,៦៥៧នាក់៕