(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា «សន្តិភាព​ សន្តិភាពនាំមកនូវភាពសុខដុម​រម្យនាជួបជុំសម្បូរសប្បាយ គ្មានសន្តិភាព គឺគ្មានភាពសុខដុមរម្យនា ​គ្មានការជួបជុំមានតែការនិរាសព្រាត់ប្រាស់ និងទឹកភ្នែក​ដូចនេះសូមបងប្អូនទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីភាពសំបូររុងរឿងទៅមុខ ដើម្បីអនាគតយើងកូនចៅយើង»។

ការលើកឡើងនេះនាព្រឹកថ្ងៃទី១៥​ ខែក​ញ្ញា​ ឆ្នាំ២០១៧នេះ ខណៈលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ដារឆ្លងកាន់បិណ្ឌវេនទី១០ នៅក្នុងវត្ត​និមិត្តសុធីរាម​ សង្កាត់និម្មិត​ព្រមទាំងជួបសំណេះសំណាលជាមួយព្រះសង្ឃ​ ពុទ្ធបរិស័ទ​ ប្រជាលរដ្ឋចំនួន២០០នាក់​ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថាប្រពៃណីរបស់ខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមកហើយពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន បុព្វបុរសខ្មែរយុទ្ធជន​ យុទ្ធនារី​ ពលីក្នុងបុព្វហេតុជាតិមាតុភូមិដែលបានចែកឋាន នៅកាន់បរលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ​ប្រទេសជាតិមានសុខសន្តិភាព​មានការអភិវឌ្ឍ​រីកចម្រើន​លើគ្រប់វិស័យបានផ្តល់ជូនប្រជាលរដ្ឋនូវជីវភាពបានល្អប្រសើរឡើង ​កូនចៅមានឱកាសរៀនសូត្រជាមួយនឹងសាលារៀនមានគ្រប់កំរិតគ្រប់ទីកន្លែង​ ពេលរៀនចប់គឺមានការងារធ្វើតាមរយនយោបាយការទូតបើកចំហរជើងមេឃ​ទាក់ទាញអ្នកវិនិយោគមកបោះទុនរកស៊ីក្នុងប្រទេសយើង​ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋនិងកូនចៅ ព្រំដែនមានសន្តិភាពផ្តល់ឱកាសប្រជាពលរដ្ឋអាចទំនាក់ទំនងដោះដូរទំនិញបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ​ ហើយពួកយើងបានមកអង្គុយជុំគ្នាធ្វើបុណ្យជាមួយគ្នាប្រកបដោយភាពសប្បាយរីករាយ​មិនការខ្វល់ខ្វាយព្រួយបារម្ភពីជីវភាពឡើយ​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា ទាំងអស់ខាងលើជាអំណោយពីសន្តិភាព​ សន្តិភាពនាំមកនូវភាពសុខដុម​រម្យនាជួបជុំសម្បូរសប្បាយ គ្មានសន្តិភាពគឺគ្មានភាពសុខដុមរម្យនា​គ្មានការជួបជុំមានតែការនិរាសព្រាត់ប្រាសនិងទឹកភ្នែក ដូចនេះសូមបងប្អូនទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីភាពសំបូររុងរឿងទៅមុខដើម្បីអនាគតយើងកូនចៅយើង។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ានបានពាំនាំនូវការសួរសុខទុក្ខ​ និងការថ្លែងអំណរគុណពីសំណាក់សម្តេចដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់​ដល់មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ​អ្នកគ្រូ​ សិស្ស​ និស្សិតប្រជាពលរដ្ឋ​ទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។

ជាវប្បធម៌ចែករំលែក នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានជូននូវអំណោយជាទ្រនាប់ដៃដល់ ប្រជាពលរដ្ឋ និងពុទ្ធបរិសទ័ ព្រមទាំងនាំយកនូវទាយ្យទានប្រគេន បច្ច័យជូនវត្ត មាន៖
១៖ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត ចូលរួមប្រមាណជាង២០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១​,​ ២-ថវិកាបច្ច័យបិណ្ឌទី១០ ចំនួនមាន២០០ដុល្លារ ៩០០បាត្រ(លុយខ្មែរ សរុបចំនួន១៣១៥០០០០រៀល), ៣-អង្ករ២០០គីឡូក្រាម,៤-ទឹកសុទ្ធ១០កេស,៥-ទឹកស៊ីវអ៊ីវ១០យួរ, ៦-ទឹកត្រី១០យួរ,៧-ទឹកក្រូច៥កេស, ៨-ទឹកផ្លែឈើ៥កេស, ៩-មី១០កេសតូច​,១០-ប្រគេនស៊ីម៉ង់ត៍ចំនួន១០តោន, ១១-កុមារា និងកុមារីទទួលបានថវិកាម្នាក់ៗ​ចំនួន២០០០រៀល​។ ដោយឡែក​នៅក្រុងសិរិសោភ័ណ ១២លោកបានចុះសួរសុខទុក្ខ និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់រលំផ្ទះសង្កត់លើ​នៅសង្កាត់ព្រះពន្លាចំនួន៣នាក់​ដែលបាន និងកំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ៕