(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាជាតិ ជាសាកលវិទ្យាល័យឯកជនលំដាប់ទីមួយក្នុងប្រទេសកម្ពុជា ដែលមានសម្ភារៈរូបបវ័ន្តទំនើប និងសម្បូរបែប សម្រាប់សម្រួលដល់ការសិក្សារបស់ប្អូនៗនិស្សិត និងជាសាកល-វិទ្យាល័យដែលមានគោលដៅច្បាស់លាស់ក្នុងការ បណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតទៅលើ គុណភាពអប់រំ សមត្ថភាព បញ្ញា គុណធម៌ និងវិន័យ។

ក្នុងឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យបញ្ញាជាតិ សម្រេចជួយសម្រួលដល់ឪពុកម្តាយ និងអាណាព្យាបាលប្អូនៗលើថ្លៃសិក្សានិងការ ស្នាក់នៅក្នុងរាជធានីភ្នំពេញ ដោយសាកលវិទ្យាល័យ ផ្តល់អាហារូបករណ៍ ៥០% (២០០ដុល្លារលើថ្លៃសិក្សា៤០០ដុល្លារក្នុងមួយឆ្នាំ) រយៈពេល ៤ឆ្នាំពេញ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ឬរយៈពេល២ឆ្នាំពេញ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្ររងព្រមទាំងបានរៀបចំកន្លែង ស្នាក់នៅ សម្រាប់ប្អូនៗដែលបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យបញ្ញាជាតិ ដោយឥតគិតថ្លៃទៀតផង។

កុំឲ្យឱកាសល្អនេះកន្លងទៅ ប្រញ៉ាប់រួសរ៉ាន់មកទំនាក់ទំនងព័ត៌មាន ដើម្បីទទួលយកអាហារូបករណ៍ និងកន្លែងស្នាក់នៅឥតគិតថ្លៃ ដ៏កម្រនេះ ចូលរៀនថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ សាកលវិទ្យាល័យបញ្ញាជាតិ ផ្តល់ជូនប្អូនៗនិស្សិតជាច្រើនទៀតដូចជា សាស្រ្តាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ កម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ សៀវភៅសិក្សាទំនើបដូចសិក្សា នៅបរទេស បន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់ កាមេរ៉ា LCD Projector ត្រជាក់ភ្នែក បណ្ណាល័យធំទូលាយ សៀវភៅសម្បូរបែប កន្លែងអានមានផាសុកភាព…។

ទន្ទឹមនឹងនេះដែរ សាកលវិទ្យាល័យបញ្ញាជាតិ បានរៀបចំដំណើរកំសាន្តប្រចាំឆ្នាំ កម្មវិធីទស្សនកិច្ចសម្រាប់ប្អូនៗនិស្សិតនៅតាម រមណីយដ្ឋាន ក្រុមហ៊ុន ឧស្សាហកម្ម រោងចក្រផលិតផលិតផលផ្សេងៗ សណ្ឋាគារ សារមន្ទី ព្រះបរមរាជវាំងដើម្បីឲ្យប្អូនៗទទួល បានអារម្មណ៍ស្រស់ស្រាយ ការអនុវត្តន៍ជាក់ស្តែង បទពិសោធន៍ការងារ និងស្វែងយល់ពីទ្រឹស្តី ដែលបានសិក្សានៅក្នុងថ្នាក់រៀន ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត លើសពីនេះទៀតសាកលវិទ្យាល័យបញ្ញាជាតិ បានបំប៉នបន្ថែមជូនប្អូនៗនូវការបណ្តុះបណ្តាល ភាសាអង់គ្លេស និងការប្រើប្រាស់កុំព្យូទ័រ ដោយឥតគិតថ្លៃទៀតផង។

ពិសេសបុគ្គលិក សាស្រ្តាចារ្យ រួសរាយរាក់ទាក់ សកម្មភាពរួសរវើក វិន័យ សណ្តាប់ធ្នាប់ និងមានឯកសណ្ឋានស្រស់ស្អាត។

សូមទំនាក់ទំនាក់អាសយដ្ឋានអគារលេខ ១៣-២០ និង២៤ ផ្លូវ ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខ មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ឬផ្សារឃ្លាំងរំសេវ ឬផ្សារដើមគរ) ទូរស័ព្ទលេខលេខ 069 555582/092 777708/023 4588808/010 875 696/093 499270៕