(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន! អតិថិជន ដែលជាកសិករមកពីខេត្តតាកែវ បានឈ្នះនូវរង្វាន់ទ្វេរដង ក្នុងថ្ងៃតែមួយ ជាមួនិងទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ធាប់ ពីកម្មវិធីពិសេសសប្តាហ៍ មហាសំណាង របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុន មានអជ្ញាប័ណ្ណស្របច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា។

លោក សាម៉ឺឌី អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅ ក្នុង ភូមិ តាលាក់ខាងជើង ឃុំ គុស ស្រុក ត្រាំកក់ ខេត្ត តាកែ ដែលជាកសិករ គឺជាអតិថជិនទី៤ហើយ ដែលមានសំណាងឈ្នះនូវរង្វាន់ធំ ក្នុងកម្មវិធីពិសេសសប្តាហ៍មហាសំណាង នូវទឹកប្រាក់១ពាន់ដុល្លារ ហើយរឹតតែពិសេសជាងនេះទៅទៀតនោះ គឺបងប្រុសបានឈ្នះម្តងរួចទៅហើយ នូវលេខសំណាង ដែលគាត់បានផ្សងសំណាង។

លោកបានថ្លែងថា «តាមពិតទៅ ពីមុនខ្ញុំមិនសូវទុកចិត្តទេ តែដល់ពេលត្រូវខ្លួនឯងត្រូវ គឺពិតជាទុកចិត្តមែន ហើយកាន់តែពិសេសទៅទៀតនោះ គឺនៅពេលដែលយើងចាក់ឆ្នោតមហាសំណាងនេះ គឺយកអាចឈ្នះដល់ពី២ដង គឺយើងឈ្នះនៅពេលដែលយើងចាក់ រួចអាចរក្សាកន្ទយសន្លឹកឆ្នោតនេះទុកចាប់រង្វាន់ឈ្នះម្តងទៀត។ ខ្ញុំបានចាក់ត្រូវរង្វាន់ធំម្តងហើយ ឥឡូវគឺខ្ញុំត្រូវរង្វាន់ពិសេសម្តងទៀត ពិតជាមានសំណាងមែន»។

ចំពោះទឹកប្រាក់ដែលលោកឈ្នះនេះ នឹងធ្វើការចាយវាយខ្លះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ខ្លះទុកឱ្យកូនបន្តការសិក្សានិង បង្កើនជីភាពគ្រួសារ ។អ្នកតំណាងដេប៉ូឆ្នោតមហាសំណាង មកពីខេត្តតាកែវបានថ្លែងបញ្ជាក់ថា រាល់អតិថិជនទាំងអស់ នឹងកាន់តែទទួលបានសំណាងជាច្រើនទៀត ពីក្រុមហ៊ុនឆ្នោតមហាសំណាង បន្ទាប់ពីកម្មវិធីពិសេស សប្តាហ៍មហាសំណាង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ដែលនឹងត្រូវផុតនៅថ្ងៃទី១៥ខាងមុខនេះ គឺក្រុមហ៊ុននឹងផ្តល់រង្វាន់រឹតតែច្រើន និងកាន់តែធំជារៀងរាល់សប្ដាហ៍ គឺម៉ូតូសេរីថ្មី២០១៧ និងទូរស័ព្ទស្មានហ្វូនជាច្រើនគ្រឿង ដល់អតិថិជនខ្លួន ដោយគ្រាន់តែរក្សាទុកនូវចុងកន្ទុយសន្លឹក ដែលខ្លួនចាក់រួច ដើម្បីផ្ទៀងផ្ទាត់ឈ្នះរង្វាន់ម្តងទៀត។

សូមរំលឹកដល់បងប្អូនពុកម៉ែ ដែលចាក់ឆ្នោតមហាសំណាង ទោះជាលេខដែលបងប្អូន ពុកម៉ែចាក់នោះត្រូវរឺ មិនត្រូវក៏ដោយ សូមបងប្អូន ពុកម៉ែទុកកន្ទុយសន្លឹកនោះ ដើម្បីទុកផ្ទៀង យករង្វាន់លុយ១ពាន់ដុល្លារម្តងទៀត ពីក្រុមហ៊ុនឆ្នោតមហាសំណាងនៅរៀងរាល់ម៉ោង៦:៣០ នាទីល្ងាច។

សូមបងប្អូន ពុកម៉ែកុំភ្លេចទាយកកន្ទុយសន្លឹកឆ្នោតពីកូនកញ្ជ្រែងកត់ឆ្នោត ព្រោះសន្លឹកឆ្នោតនោះក្រុមហ៊ុនមិនគិតលុយពីបងប្អូនពុកម៉ែទេ ដែលនេះគឺជាការផ្តល់ឱកាសម្តងទៀត ដើម្បីឈ្នះរង្វាន់ធំលុយសុទ្ធជាទឹកប្រាក់ចំនួន ១,០០០ដុល្លារ រៀងរាល់ថ្ងៃ ។ ចំពោះអតិថិជនបន្ទាប់គឺត្រូវបានទៅអតិថិជនដែលកាន់នូវកន្ទុយសន្លឹកឆ្នោតលេខ៖
១៧០៩១២០៤០៤១៦៩៧០។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235 ៕