(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ ចេះសាមគ្គីគ្នា​ ឯកភាពផ្ទៃក្នុង ​ចូលរួមជាមួយរាជរដ្ឋាភិបាលថែររក្សាសន្តិភាព «មានសន្តិភាព​ទើបមានការអភិវឌ្ឍ​ បើគ្មានសន្តិភាព គ្មានទេការអភិវឌ្ឍ​»។

ការថ្លែងអំពាវនាវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានធ្វើងឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ពេលជួបជាមួយសមាជិកសមាជិកា សរុបចំនួន៤៦០នាក់​ ក្នុងពិធីរាប់បាត្រដារឆ្លងកាន់បិណ្ឌវេនទី៩ នៅក្នុងវត្តសុភណារ៉ាម ឃុំសំរោងចំនួន២០០នាក់​ និងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា សាខាបក្សភូមិចំនួនសរុប២៦០នាក់ មកពី២៩សាខាបក្យភូមិនៅឃុំសំរោង​ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ ពេលប្រទេសជាតិមានសុខសន្តិភាព​មានការអភិវឌ្ឍ​រីកចម្រើន​ នោះជីវភាពប្រជាពលរដ្ឋពិតជាបានល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថៃ្ង​។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ ដែលមានសម្តេច ហ៊ុន​ សែន​ ជាប្រមុខ​នោះ​ នាវាកម្ពុជាបានឆ្ពោះទៅមុខ​ ហើយបានអភិវឌ្ឍន៍ខ្លួនមិនឈប់ឈរ​ ហើយសម្តេចតេជោតែងតែគិតគូរដល់សុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី​ ប្រែក្លាយចំការមីនទៅជាវាលស្រែ​និងចម្ការដំណាំ​ ប្រែក្លាយតំបន់ធ្លាប់វាយប្រយុទ្ធគ្នា ទៅជាតំបន់សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដោះដូរទំនិញ​និងកសិផលគ្រប់ប្រភេទ ​របស់ប្រជាពលរដ្ឋបង្កើនចំណូលកាត់បន្ថយបាន នូវភាពក្រីក្រឆ្ពោះទៅរកភាពសម្បូរសប្បាយគ្រប់ក្រុមគ្រួសារ​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា «កាលណាប្រទេសជាតិមានសន្តិសុខ​ អភិវឌ្ឍន៍​ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានធូរធារនោះ​ វិស័យ​សាសនាក៏រីកចម្រើន​តាមនោះដែរ​ សូមអរគុណណាស់ដល់បងប្អូនទាំងអស់ចេះសាមគ្គីគ្នា​ ឯកភាពផ្ទៃក្នុង ​ចូលរួមជាមួយរាជរដ្ឋាភិបាលថែររក្សាសន្តិភាព ដែលជាចំណុចចម្បងមុនគេបង្អស់មុនឈានដល់ការអភិវឌ្ឍ​ ពោលគឺមានសន្តិភាព​ទើបមានការអភិវឌ្ឍ​ បើគ្មានសន្តិភាពគ្មានទេការអភិវឌ្ឍ​»

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ​ និងការថ្លែងអំណរគុណពីសំណាក់សម្តេច ដែលជាថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនទាំងអស់​ដល់មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ​អ្នកគ្រូ​ សិស្ស​ និស្សិតប្រជាពលរដ្ឋ​ទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។

ជាវប្បធម៌ចែករំលែក នាយឧត្តមសេនីយ៍បានជូននូវអំណោយជាទ្រនាប់ដៃដល់សមាជិក-សមាជិកា និងទេយ្យទានប្រគេនបច្ច័យជូនវត្តមាន៖

១៖សមាជិកចូលរួមចំនួន២៦០នាក់ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១និង ស្បែកជើង១គូ
២៖ ថវិកាបច្ច័យបិណ្ឌទី៩បាន ចំនួន៦០៤៥៥០០.រៀលដុល្លារ ៣៥០ដុល្លារ និង១០០០បាត្រ
៣៖ អង្ករ២០០គីឡូក្រាម
៤៖ ទឹកសុទ្ធ១០កេស
៥៖ ទឹកស៊ីវអ៊ីវ១០យួរ
៦៖ ទឹកត្រី១០យួរ
៧៖ ទឹកក្រូច៥កេស
៨៖ ទឹកផ្លែឈើ៥កេស
៩៖ មី១០កេស
១០៖សាខាបក្សភូមិចំនួន២៩សាខាក្នុង១សាខាបក្សភូមិជូនថវិកា ២០ម៉ឺនរៀល
១១៖ គណៈកម្មាធិការបក្សឃុំសំរោងជូនថវិកា១លានរៀល
១២៖ប្រគេនស៊ីម៉ង់ត៍ចំនួន៥.តោនដល់វត្តសំរោង
១៣៖ជូនស្ពីកឃ័រ១គ្រឿងដល់អនុវិទ្យាល័យសំរោងមានជ័យ
១៤៖ជូនកុំព្យូទ័រនិងព្រីនធ័រ១គ្រឿង ដល់គណបក្សឃុំ
១៥៖ជូនសាលារៀនកុំព្យូទ័រនិងព្រីនធ័រ ១កំភ្លេដែរ
១៦៖ប្រជាពលរដ្ឋនិងឧបាសក ឧបាសិកា តាជី យាយជី បានចូលរួមកាន់បិណ្ឌវេណ៩ ប្រមាណជាង២០០នាក់ទទួលបានសារ៉ុងម្នាក់១ផងដែរ
១៧៖ជួយសង់សាលារៀន១ខ្នង៦បន្ទប់
១៨៖ជួយស្តារស្រះ១​ ទំហំ១២០០ម៉ែតក្រឡានៅក្នុងវត្ត

ដោយឡែកផ្តល់ជូនទៅស្រុកម៉ាឡៃមាន៖

១៩៖ផ្តល់កុំព្យូទ័រ​ ១​ និងព្រីនធរ័​១​នៅសាលាឃុំអូរស្រឡៅ​ ស្រុកម៉ាឡៃ
២០៖ជូនស៊ីម៉ង់ត៍១០តោនដល់វត្តភ្នំ៩៣ឃុំអូរស្រឡៅ​
២១៖ជូនស្ពីកឃរ័២គ្រឿង​ ទៅសាលារៀនចំនួន២​ នៅឃុំអូរស្រឡៅ៕