(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ គ.ជ.បបានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ អន្តរជាតិជាង៧ពាន់នាក់ ចូលរួមសង្កេតការណ៍ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្នោះបោះឆ្នោត ឆ្នាំ២០១៧។

តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានលម្អិតថា ក្នុងចំណោមអ្នកសង្កេតការណ៍ជាង៧ពាន់នាក់នោះ មានភ្នាក់ងារគណបក្សនយោបាយចំនួន ៦,៥១០នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៧២១នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ ១៤នាក់ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖