(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ដឹកនាំអភិបាលខណ្ឌទាំង១២ ចុះសួរសុខទុក្ខ និងនាំអំណោយយកប្រគល់ជូន កងពលតូចអន្ដរាគមន៍លេខ១២៨ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កងទ័ពជួរមុខក្នុងតំបន់ប្រាសាទព្រះវិហារ កងពលតូចលេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ ក្នុងខេត្តព្រះវិហារក្នុងនាមជាសមរភូមិជួរក្រោយ លើកទឹកចិត្តដល់ជួរមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សម្រាប់កម្មវិធីក្នុងដំណើរចុះទៅសមរភូមិជួរមុខនេះ នៅព្រឹកស្អែក គណៈប្រតិភូដែលដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងសំណេះសំណាលជាមួយកងពលតូចអន្ដរាគមន៍លេខ១២៨ និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាផងដែរ។

ក្រោយមកគណៈប្រតិភូនឹងបន្ដដំណើរទៅ កងពលធំអន្ដរាគមន៍លេខ៣ ដែលនឹងមានទទួលស្វាគមន៍ពវី នាយឧត្តមសេនីយ ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ ផងដែរ៕