(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ វ៉ាន់ សារាយ, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ មិត្តចិន គឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈ ហើយគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ

២៖ អាមេរិកផ្អាកផ្តល់ទិដ្ឋាការជូនមន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់ពីអគ្គនាយក ដល់ថ្នាក់រដ្ឋមន្រ្តី ចាប់ពីថ្ងៃទី១៣ កញ្ញា នេះតទៅ

៣៖ លោក ហ៊ុយ វណ្ណៈ ចាត់ទុកទង្វើវិទ្យុអាស៊ីសេរី ជារឿងខុសឆ្គងទាំងផ្លូវច្បាប់ និងសីលធម៌ ហើយប្រៀបធៀបដូចពួកឧទ្ទាម ដែលមិនចង់នៅក្រោមច្បាប់

៤៖ សម្ដេចក្រឡាហោម ស ខេង ប្រាប់អភិបាលរាជធានី-ខេត្ត ជួសជុល និងកែលម្អអគារសាលាឃុំ-សង្កាត់ ខណៈអគារ ៧៨៣ចាស់ទ្រុឌទ្រោម

៥៖ ឧកញ៉ា ជួប ច័ន្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់ជាង ១លានដុល្លារ

៦៖ តុលាការកំពូលបញ្ចប់សវនាការរឿងក្ដី «រក្សាទុកប្រាក់ក្លែងក្លាយ» របស់អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ, សាលដីកានឹងប្រកាសនៅថ្ងៃទី២៧ ខែកញ្ញា!

៧៖ ក្រសួងធនធានទឹក៖ កម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់កន្រ្តាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០១៧

* ព័ត៌មានអន្តរជាតិ (World News)

១៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា គួរតែប្រើភ្នែកមនុស្សធម៌មើលវិបត្តិរ៉ូហ៊ីងយ៉ា

២៖ ប្រទេសសិង្ហបុរី មានស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ នឹងឡើងកាន់តំណែងជាប្រធានាធិបតី!

៣៖ បណ្តាញភេរវករអាល់កៃដា «ព្រមានមីយ៉ាន់ម៉ា» និងអំពាវនាវឲ្យជនមូស្លីមទាំងអស់ គាំទ្រជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

៤៖ កូរ៉េខាងជើងទាត់ចោលការដាក់ទណ្ឌកម្ម ហើយព្រមានថានឹងធ្វើឱ្យសហរដ្ឋអាមេរិកឈឺចាប់ជាទីបំផុត

៥៖ មេដឹកនាំវេណេស៊ុយអេឡា «ព្រមបន្ទន់ឥរិយាបទ ដើម្បីចរចាសន្តិភាពជាមួយបក្សប្រឆាំង» ក្រោយទទួលបានដំបូន្មាន ពីមេដឹកនាំជើងចាស់!

៦៖ សភាហ្វីលីពីន អនុម័តកញ្ចប់ថវិកាតែ ២០ដុល្លារអាមេរិក សម្រាប់គណៈកម្មការសិទ្ធិមនុស្ស ពាក់ព័ន្ធសង្គ្រាមគ្រឿងញៀន!

៧៖ លោកស្រី អោងសាន ស៊ូជី «បង្ខំចិត្តលុបចោលទស្សនកិច្ចនៅ UN» ដោយសារបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា កាន់តែក្តៅគគុក!

៨៖ iPhone X ដែលបង្ហាញខ្លួនយប់មិញ ត្រៀមដាក់លក់នៅអង់គ្លេសក្នុងតម្លៃ ៩៩៩ផោន! ៕