(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកញ្ញ ឆ្នាំ២០១៧ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ព្រមទាំងបើកប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀល ជូនអតីតយុទ្ធជនចូលនិវត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ស្អែកតទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដានៅទូទាំងប្រទេស។

ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ បងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ​នៅទូទាំងប្រទេស។

បើតាមសេចក្តីជូនដំណឹង ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥០,០០០រៀល ជូនដល់អតីតយុទ្ធជនគ្រប់ប្រភេទ ដែលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំប្រទេស។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន៖