(ភ្នំពេញ)៖ សាលវិទ្យាល័យបញ្ញាសាស្រ្ដ បានរៀបចំកម្មវិធីអបអរខួបលើកទី២០ឆ្នាំ នៃការបើដំណើរ​ការ នៃ​សាកលវិទ្យាល័យនេះ គម្រប់ខួប២០ឆ្នាំ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀតផងដែរ។

លោក សំបូរ មាណ្ណារ៉ា សាស្រ្ដាចារ្យប្រចាំសាកលវិទ្យាល័យបញ្ញាសាស្រ្ដ បានថ្លែងថា ការរៀបចំខួប២០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា​ ធ្វើឡើងដើម្បី​រំលឹកនូវប្រវត្តិនៃការបង្កើត អស់រយៈពេលជាយូរ និងចែករំលែកដល់អ្នកទាំងអស់គ្នាឲ្យយល់ដឹង និងស្គាល់​ពីសាកលវិទ្យាល័យមួយនេះ។

លោកសាស្រ្ដាចារ្យ បានបន្ដទៀតថា រយៈពេល២០ឆ្នាំហើយ ដែលសាកលវិទ្យាល័យបញ្ញាសាស្រ្ដ បានបើកដំណើរការ ដោយមានកា​អនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ ក៏ដូចជាការចាប់ផ្ដើមគិតពីតម្លៃ នៃសាកលវិទ្យាល័យ​បញ្ញាសាស្រ្ដ ក្នុងន័យបង្ហាញពីតួនាទី និងការគិតរបស់យើងក្នុងការងាររបស់យុវជន និងការ​អប់រំនេះ៕