(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងតាខ្មៅ មកទទួលការទូទាត់សងប្រាក់ថ្លៃទឹក លម្អៀងពីរដ្ឋាករទឹកវិញ រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីរសៀល។

ជាមួយគ្នានេះ រដ្ឋាករទឹកបានបញ្ជាក់នូវជម្រើសចំនួន២ សម្រាប់ឲ្យប្រជាពលរដ្ឋ ជ្រើសរើសលើការទូទាត់សងប្រាក់ ជូនប្រជាពលរដ្ឋវិញ រួមមាន៖

១៖ អតិថិជអាចអញ្ជើញមកទទួលសាច់ប្រាក់លម្អៀងដោយផ្ទាល់ នៅបញ្ជរបេឡាទទួលប្រាក់ណាមួយ របស់រដ្ឋាករទឹក រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីរសៀល។
២៖ ក្នុងករណីអតិថិជនមិនបានមកទទួល ទឹកប្រាក់លម្អៀង រដ្ឋាករទឹកនឹងកាត់កងទឹកប្រាក់លម្អៀងនេះ ជាមួយថ្លៃប្រើប្រាស់ទឹក នៅវិក្កយបត្របន្ទាប់៕