(ភ្នំពេញ)៖ ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់មួយដ៏ធំជាងគេនៅក្នុងប្រទេសថៃ ដែលមានឈ្មោះ «CC Double O» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកដំណើរការជាផ្លូវការ ហាងជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប AEON Mall Phnom Penh។

CC Double O គឺជាម៉ាកដ៏ល្បីល្បាយមួយក្នុងចំណោមម៉ាកល្បីៗដទៃទៀតដូចជា Jelly Bunny, Lyn និង Lynn Around ដែលត្រូវបានផលិតឡើងពីផលិតផលវាយណភណ្ឌរបស់ប្រទេសថៃ និងសិ្ថតនៅក្រោមការដឹកនាំនៃសម្ព័ន្ធ ក្រុមហ៊ុនផលិតសម្លៀកបំពាក់លំដាក់អន្តរជាតិ Jaspal Group។

លោក Krit Singhsachathet មានតួនាទីជា Brand Director បានថ្លែងថា «យើងខ្ញុំពិតជាមានក្ដីរំភើប ក៏ដូចជាមានភ័ព្វសំណាងដែលបានបើកដំណើរការហាងទី១នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅក្នុងផ្សារទំនើប AEON Mall Phnom Penh នេះ។ CC Double O នឹងនាំលោកអ្នកទៅកាន់ជីវិតដ៏រស់រវើក ពោរពេញដោយភាពស្រស់ស្អាតទាក់ទាញ និងទាន់សម័យ»។

លោក Krit Singhsachathet បានបន្ថែមថា ជាងនេះទៅទៀត យើងខ្ញុំពិតជាមានមោទភាពដើម្បីនាំមកជូនលោកអ្នកនូវផលិតផល ដ៏មានគុណភាពខ្ពស់អម់ដោយការរចនា ដ៏អស្ចារ្យពោរពេញដោយគុណភាពតម្លៃ និងមានច្រើនជម្រើសស្របទៅតាមតម្រូវការព្រមទាំងចំណូលចិត្តរបស់អតិថិជនគ្រប់ៗរូប។

លោកបានបន្ដទៀតថា «យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា CC Double O នឹងទទួលបានការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា ព្រោះនាពេលបច្ចុប្បន្ននេះ យុវវ័យកម្ពុជាមានទស្សនៈបើកទូលាយ ព្រមទាំងអាចសម្របខ្លួន និងទទួលយកនិន្នការថ្មីៗបានយ៉ាងឆាប់រហ័ស។ បទពិសោធន៍ជោគជ័យនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិកនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា យើងនឹងទទួលបានលទ្ធផលវិជ្ជមានក្នុងទីផ្សារកម្ពុជា»

ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់កញ្ញា Janine Weigel ដែលជាតារាចម្រៀង និងជាតារាសម្ដែងថៃដ៏ល្បីល្បាយ ព្រមទាំងទទួលការគាំទ្រយ៉ាងច្រើនពីទស្សនិកជនកម្ពុជា តាមរយៈបទចម្រៀងជាច្រើន និងជាពិសេសគឺតាមរយៈខ្សែភាគយន្ត «The Senior» ហើយកញ្ញានឹងបំពេញតួនាទីជា​ឯកអគ្គរាជទូតនៃម៉ាក CC Double O ប្រចាំនៅកម្ពុជា ។

កញ្ញា Janine Weigel បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនថា «នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់រូបខ្ញុំ ដែលបានធ្វើដំណើមកដល់ប្រទេសកម្ពុជា ហើយវាពិតជារឿងមួយដ៏រីករាយ និងអស្ចារ្យខ្លាំងណាស់ដែលរូបខ្ញុំ អាចស្ថិតនៅទីនេះ ក្នុងនាមជាអ្នកតំណាងឲ្យនិមិត្តសញ្ញានៃផលិតផលដ៏ធំជាងគេនៅក្នុងប្រទេសថៃ ខ្ញុំពិតជាមានមោទភាព ដែលបានផ្សារភ្ជាប់ខ្លួនឯង
ទៅនឹងគុណតម្លៃនៃផលិតផលដ៏ល្បីនេះ បូករួមជាមួយនឹងសកម្មភាពដ៏រស់រវើកជាច្រើនទៀត ប្រកបដោយទំនុកចិត្ត ភាពរីករាយ និងការប្រកួតប្រជែង»។

តារាថៃរូបនេះ បានបន្ដទៀតថា «នេះគឺជាក្ដីរំភើបដែលមិនអាចនឹងថ្លាថ្លែងបាន នៅពេលដែល CC Double O បានផ្ដល់ការជឿទុកចិត្ត និងជ្រើសរើសរូបខ្ញុំ ឲ្យក្លាយជាឯកអគ្គរាជទូត នៃនិមិត្តសញ្ញានេះ ប្រចាំនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា អ្នកគាំទ្ររូបខ្ញុំទាំងអស់ នឹងចូលរួមគាំទ្រចំពោះផលិតផលនេះ ដូចគ្នាទៅនឹងទឹកចិត្តដែលពួកគេមានចំពោះខ្ញុំដែរ »

សូមជម្រាបថា CC Double O គឺជានិមិត្តសញ្ញាដ៏ប្រណិតមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងដោយ Jaspal Group និងមានភាពល្បីល្បាយយ៉ាងរន្ទឺផ្នែកសិល្បៈហត្ថកម្មដ៏អស្ចារ្យប្រកបដោយគុណភាពដ៏ពិសេស ក៏ដូចជាការរចនាថ្មីៗជាប្រចាំ ជាពិសេសលើផលិតផលសម្លៀកបំពាក់, ការបូប និងសម្ភារជាច្រើនផ្សេងទៀតផងដែរ៕