(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា នឹងជួបវិសម្ពាធ ឬកូនព្យុះមួយទៀត ដែលនាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។

យោងតាមការព្យាការណ៍អាកាសធាតុ ប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សម្ពាធទាបមួយ បាននិងកំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើដំណើរឆ្លងចូលមកសមុទ្រចិនខាងត្បូង នៅថ្ងៃទី២៧ ខែសីហា ហើយវិវត្តខ្លួនទៅជាវិសម្ពាធ ឬកូនព្យុះមួយ ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន នៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ខណៈដែលលើផ្ទៃសមុទ្រនឹងមានរលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង ចាប់ពីថ្ងៃទី២៧-៣០ ខែសីហា ឆ្នាំ២០១៧នេះ។

សូមអានខ្លឹមសារលម្អិត នៃការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅខាងក្រោមនេះ៖