(ភ្នំពេញ)៖ ក្រុមហ៊ុន Creed Group (គ្រីដ គ្រុប) ជាក្រុមហ៊ុនអចលទ្រព្យជប៉ុន បានបើកសម្ពោធលក់ជាផ្លូវការហើយ នូវគម្រោង ARATA Garden Residences (អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៍) ដែលស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលទទួលបានការគាំទ្រខ្ពស់ ពីអតិថិជន។

លោក Toshiko Muneyoshi ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន គ្រីដ គ្រុប បានថ្លែងថា «គម្រោងអារ៉ាតា ដែលយើងបើកសម្ពោធលក់នៅថ្ងៃទី២០សីហានេះ គឺយើងនាំយក នូវលក្ខណៈពិសេស ពីប្រទេសជប៉ុន ទាំងគុណភាពសំណង់ និងរចនាបថល្អប្រណិត ដែលយើងសាងសង់លើផ្ទៃ១២.៦ហិចតា មានផ្ទះសរុប៥០២ខ្នង ដែលរួមមានជាប្រភេទផ្ទះហាង (A&B), វីឡាកូនកាត់ (A&B), ធ្វីនវីឡា, ជេកវីឡា, ឃ្វីនវីឡា និងឃីងវីឡា»

លោក Toshiko Muneyoshi បន្ដថា កាន់តែពិសេសទៅទៀតនោះ គម្រោងនេះអមទៅដោយធម្មជាតិបៃតង តាមបែបជីវិតរស់នៅ ប្រកបដោយភាពទាន់សម័យ សម្បូរទៅដោយគ្រឿងបរិក្ខារដ៏សម្បូរបែប ក្នុងគម្រោងដូចជា អាងហែលទឹកមនុស្សធំ អាងហែលទឹកកូនក្មេង កន្លែងក្មេងលេង ហាងកាហ្វេ មីនីម៉ាត កន្លែងហាត់ប្រាណ កន្លែងវាយសី និងសេវាកម្មរថយន្តដឹកជញ្ជូនម្ចាស់គេហដ្ឋានអារ៉ាតា កាន់ផ្សារទំនើបអ៊ីអន២ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកន្លែងផ្សេងៗទៀត។

អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៍ ជាគម្រោងពិសេសទី៣ ដែលបង្កើតឡើងដោយម្ចាស់អភិវឌ្ឍគម្រោងជប៉ុន មានបទពិសោធប្រមាណ២០ឆ្នាំ ព្រមទាំងមានការគ្រប់គ្រង ដោយវិស្វករជំនាញៗពីប្រទេសជប៉ុន និងវិស្វករក្នុងប្រទេស ដោយគម្រោងនេះ ស្ថិតនៅក្នុងចំណោមតំបន់អភិវឍ្ឍយ៉ាងឆាប់រហ័ស នៃទីក្រុងភ្នំពេញ។ គម្រោងនេះស្ថិតនៅក្នុង តំបន់អភិវឌ្ឍឆាប់រហ័ស មានកំណើនប្រជាជនច្រើន និងស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ដោយមានចម្ងាយត្រឹមតែ១គីឡូម៉ែត្រពីមហាវិថីហាណូយ ចម្ងាយ៣គីឡូម៉ែត្រពីផ្សារទំនើបអ៊ីអន២ ផ្សារម៉ាក្រូ និងកន្លែងដ៏មានសក្កានុពលជាច្រើនទៀតផងដែរ។

ក្រៅពីទីតាំងល្អ គម្រោងនេះជាស្ថាបត្យកម្មដ៏ល្អឯក ដែលបានរចនាឡើងដោយ ស្ថាបត្យករជនជាតិជប៉ុនលោក Hisaya Sugiyama ដែលជាអគ្គនាយកQuincy Studio Inc. ។ គម្រោងនេះមានច្រើនជម្រើស សម្រាប់ជ្រើសរើស ដែលមានចាប់ពីលីងវីឡាបីជាន់ រហូតដល់ ឃីងវីឡា។ លើសពីនេះទៅទៀត អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ គម្រោងដែលមានការអនុញ្ញាត និងទទួលបានអាជ្ញាប័ណ្ណសាងសង់ និងអភិវឌ្ឍន៏ស្របច្បាប់ មុនពេលចាប់ផ្តើមដំណើរលក់។

ជាជម្រើសល្អសម្រាប់ការរស់នៅ ដែលសម្បូរទៅដោយគ្រឿងបរិក្ខារនៅជិតលោកអ្នកបង្កើយ ! ARATA Garden Residences និមិត្តសញ្ញាថ្មីនៃប្រណិតភាពជីវិត៕