(ភ្នំពេញ)៖ រថយន្ត Range Rover Velar លក្ខណៈគ្រួសារ (SUV) ដ៏ទំនើបស៊េរីឆ្នាំ២០១៨ ដែលលោកអ្នកទន្ទឹងរង់ចាំនោះ នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ២០១៧នេះហើយ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលទទួលសិទ្ធចែកចាយផ្តាច់មុខរថយន្ត Jaguar និង Land Rover។

Range Rover Velar គឺជារថយន្តស្ថិតនៅក្នុងត្រកូលZ Range Rover ហើយវាត្រូវបានផលិតឡើងយ៉ាងប្រណិត សាកសមនឹងភាពទាន់សម័យនាពេលបច្ចុប្បន្ននេះផងដែរ។ រថយន្តថ្មីស្រឡាងនេះប្រវែងតួរបស់វាស្ថិតនៅចន្លោះ Range Rover Evoque និង Range Rover Sport។

បច្ចេកវិទ្យាទំនើប ដែលឈានមុខគេ ត្រូវបានបំពាក់លើរថយន្ត Range Rover Velar ដូចជាអំពូលLEDពេញចង្កៀងផ្នែកខាងមុខ ហើយស្តើងត្រូវបានផលិតលើកដំបូងពុំធ្លាប់មានក្នុងត្រកូល Range Rover។ ដៃទ្វារស្វ័យប្រវត្តិទំនើបដំបូងគេ ត្រូវបានផលិតយ៉ាងពិសេសដែលលូតចេញចូលដោយស្វ័យប្រវត្តិនៅពេលលោកអ្នកចាក់សោរ ឬបើកសោរ។

Activity Key ផ្តល់ភាពងាយស្រួលដោយអនុញ្ញាតអោយម្ចាស់រថយន្តអាចលេងកីឡាហែលទឹក រត់ហាត់ប្រាណ ឡើងភ្នំដោយពុំចាំបាច់ភ្ជាប់សោររថយន្តតាមខ្លួនទៀតឡើយ។ កំលាំងម៉ាស៊ីនខ្លាំង Supercharged 3.0លីត្រ V6 380HP 8លេខអូតូ ដែលលោកអ្នកអាចបង្កើនល្បឿនពី០ ទៅ១០០ ត្រឹមតែរយៈពេល ៥.៣វិនាទី ជាមួយនឹងកង់ទំហំ ២១អ៊ីង បែបស្ព័រយ៉ាងស្រស់ស្អាតទៀតផង។
លោកអ្នកអាចបើកបរបានក្នុងជំរៅទឹករហូតដល់៦៥០មីលីមែត្រ ហើយវា ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាសម្លេងរបស់ចក្រភពអង់គ្លេស(Meridian) កំលាំង 1600W យ៉ាងពិរោះ រួមជាមួយប្រព័ន្ធ In Control Touch Pro Duo LED 10អ៊ីង និង ការបញ្ជាឧបករណ៍ផ្សេងៗទៀតយ៉ាងរលូន កៅអីត្រជាក់ត្រូវបានបំពាក់យ៉ាងប្រណិតដែលផ្តល់នូវផាសុខភាពក្នុងពេលបើកបរ។

តួរថយន្តត្រូវបានផលិត ដោយលោហៈធាតុអាលុយមីញ៉ូម(សំរាប់ផលិតយន្តហោះ) ដែលស្វិតហើយធន់នឹងការប៉ះទង្គិច (រថយន្តមានសមត្ថភាពទំពក់សន្តោងដែលមានទំងន់រហូតដល់២៥០០គីឡូ និងរថយន្តមានប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការបង្ហាញពីទិសដៅសំរាប់ធ្វើការថយក្រោយដើម្បីសំរួលដល់ការថ្ពក់យ៉ាងងាយស្រួល) ប្រព័ន្ធការពារការប៉ះទង្គិចនៅជុំវិញរថយន្ត ប្រព័ន្ធវាស់សំពាធខ្យល់និងប្រព័ន្ធចូលចតរថយន្តស្វ័យប្រវត្តិដើម្បីផ្តល់ភាពងាយស្រួលដល់ការបើកបរ។

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។
ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញសូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo