(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ សៅ សុខា ​អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី។

ពិធីប្រកាសនោះ លោកវរសេនីយ៍ឯក ហែម បូណារ៉ែល ​នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបាន​តែងតាំង​ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដែលត្រូវផ្ទេរទៅជា មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ៕