(ភ្នំពេញ)៖ នៅព្រឹកស្អែកនេះ ទ្វារមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស នឹងត្រូវបើកទទួលស្វាគមន៍ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែសីហា ឆ្នាំ២០១៧។

បើតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការ​ប្រឡង​សញ្ញាបត្របាក់ឌុប ចែកចេញជា២ផ្នែក គឺថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់វិទ្យា​សាស្ត្រ​សង្គម។ ការប្រឡងនឹងត្រូវចាប់ផ្តើម ដំណើរការចាប់ ពីម៉ោង៧៖៣០នាទីព្រឹកតទៅ។

១៖ សម្រាប់ការប្រឡងថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧៖

ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក
+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា (រយៈពេល៦០នាទី)។
+ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១០៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ជីវវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គីមីវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។

ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក

+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (រយៈពេល៦០នាទី)។
+ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១០៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៣៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា ភូមិវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៤៖០០នាទី ដល់ម៉ោង ៥៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា ភាសាបរទេស (រយៈពេល៦០នាទី)។

២៖ សម្រាប់ការប្រឡងថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧៖

ចំពោះថ្នាក់វិទ្យាសាស្ត្រ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក
+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង៩៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៩៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ត្រូវប្រឡងមុខវិជ្ជា រូបវិទ្យា (រយៈពេល៩០នាទី)។

* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល១៥០នាទី)។

ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖

* ពេលព្រឹក
+ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង៩៖០០នាទី​ ត្រូវប្រឡងមុខវិជ្ជា គណិតវិទ្យា (រយៈពេល៩០នាទី)។
+ ចាប់ពីម៉ោង ៩៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ត្រូវប្រឡងមុខវិជ្ជា សីលធម៌-ពលរដ្ឋវិទ្យា (រយៈពេល៩០នាទី)។
* ពេលរសៀល
+ ចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៤៖៣០នាទី ត្រូវប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (រយៈពេល១៥០នាទី)។

សូមជម្រាបថា ក្រសួងអប់រំនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕