(ភ្នំពេញ)៖​ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញតារាងលំដាប់អក្ខរក្រមនាមត្រកូល បេក្ខជន រាជធានី-ខេត្ត និងបណ្ឌលប្រឡងទូទាំងប្រទេស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ឆ្នាំ២០១៧ ចាប់ផ្តើមចាប់ពីថ្ងៃទី២១ ដល់ ២២ ខែសីហា ឆ្នាំ២០១៧។

សូមជម្រាបថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ០២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៧ មាន​បេក្ខជន​សរុប​ចំនួន ១០១ ៤១០ នាក់ (ស្រី ៥០ ០៤៩ នាក់) ដោយ​ចែក​ចេញ​​ជា​ ១៧៨ មណ្ឌល​សំណេរ ត្រូវ​ជា ៤ ០៩៣ ​បន្ទប់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម៕