(ភ្នំពេញ)៖ វីតាល់ជាក្រុមហ៊ុន តែមួយគត់ដែល តែងតែយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្ត សិស្សានុសិស្ស កំឡុងពេលប្រលង មធ្យមសិក្សាទុតិយភូមិ ។ កម្មវិធី «វីតាល់ ជូនពរប្រលងជាប់» ឆ្នាំនេះបានត្រឡប់មកជាថ្មី ជាមួយនឹងការចរនាប៊ិច បំពាក់ដោយរូបនិសិត្ស បញ្ចប់ការសិក្សាគួរឲ្យស្រឡាញ់ ភ្ជាប់ជាមួយនឹងសារជូនពរ «វីតាល់ជូនពរសំណាងល្អ» ចែកជូនដល់សិស្សថា្នក់ទី១២ ដែលមកពិនិត្យមើលឈ្មោះប្រលង មុនថ្ងៃប្រលងមធ្យមសិក្សាទុតិយភូមិ ឈានចូលមកដល់ ។

ការចែកផលិតផលទឹកពិសាវីតាល់ សម្រាប់ការជូនពរដល់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីលើកទឹកចិត្តពួកគេ មុនថ្ងៃប្រលងចូលមកដល់ ដែលកកម្មវិធីនេះបានប្រព្រឹត្តទៅ នៅតាមបណ្តាសាលា និងវិទ្យាល័យនានាក្នុងរាជធានី ព្រមទាំងបណ្តាខេត្តមួយចំនួន ដូចជាខេត្តបាត់បង និងសៀម រាបផងដែរ។

ទាក់ទងជាមួយនឹងកម្មវិធីនេះ ប្រធាននាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុន អិនវីស៊ី ផលិតទឹកវីតាល់បានឲ្យដឹងថា នេះ ជាឆ្នាំទី៣ ហើយដែលក្រុមហ៊ុនវីតាល់ បានបង្កើតកម្មវិធីនេះឡើង ដោយគោលបំណងធំរបស់យើង គឺចង់ផ្តល់នូវរបស់អនុស្សាវរីយ៍ ភ្ជាប់មួយនឹងការលើកទឹកចិត្ត សម្រាប់បេក្ខជនដែលនឹងត្រូវប្រលងមធ្យម សិក្សាទុតិយភូមិ ក្នុងចុងខែសីហានេះ ។ ក្រុមហ៊ុនចង់បង្ហាញទៅអតិថិជន និងប្រជាពលរដ្ឋខ្មែរទូទៅថា វីតាល់ គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះបញ្ហាសង្គមគ្រប់រូបភាព វីតាល់យល់ច្បាស់នូវអារម្មណ៍ នៃការព្រួយបារម្ភនានាមុននឹងថ្ងៃប្រលងចូលមកដល់ ដូច្នេះហើយដើម្បីកម្មវិធី «វីតាល់ជូនពរឲ្យប្រលងជាប់» ប្រៀបបានជាជំនួយដល់ផ្លូវអារម្មណ៍ និងជួយឲ្យប្អូនៗមានជំនឿរចិត្តលើខ្លួនឯង ហើយខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីលទ្ធផលល្អបំផុត។

កម្មវិធីនេះបានទទួលការគាំទ្រខ្លាំងពីសំណាក់សិស្សានុសិស្សដែលជាបេក្ខជនប្រលង ពួកគេស្រឡាញ់ គំនិតច្នៃប្រឌិតរបស់វីតាល់ដែលតែងតែផ្តល់ភាពផ្ញាក់ផ្អើលដល់សង្គម។ យុវជនម្នាក់ ដែលបានទទួល «ប៊ិចប្រលងជាប់ វីតាល់» បាននិយាយថា ប៊ិចវីតាល់នេះគឺពិតជាមានន័យណាស់ សម្រាប់លោកនិងអ្នកប្រលងដទៃទៀត ព្រោះនេះ ជាដំណាងអនុស្សាវរីយ៍ដ៏ពិសេស ហើយលោកនឹងយកប៊ិចនេះ ទៅជាមួយក្នុងថ្ងៃប្រលង ព្រមទាំងរក្សាទុកឲ្យ បានល្អដើម្បីជាអនុស្សាវរីយ៍។

ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌ កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណងលើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ ។ ផ្អែកលើកញ្ចប់ថវិការ ២៥៛ វីតាល់ប្តេជ្ញាថា នឹងបន្តចូលរួមបន្ថែមទៀត រាល់សកម្មភាពល្អៗក្នុងសង្គម ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់។ ដូច្នេះហើយគ្រាន់តែជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើ បុណ្យ កុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕