(ភ្នំពេញ)៖ ធនាគារ Maybank បានចូលរួមជំរុញការអប់រំ ដល់កុមារឲ្យក្លាយជាអ្នកដឹកនាំដល់ល្អមួយ នៅក្នុងសង្គមជាតិខ្មែរ នាពេលអនាគត ហើយ ការជំរុញការអប់រំនេះ ត្រូវបានធ្វើឡើងដោយបុគ្គលិកធនាគារ Maybank ប្រមាណជា៣០០នាក់ ក្នុងកម្មវិធី​សប្បុរសធម៌ ដោយក្ដីស្រលាញ់ក្រោមប្រធានបទ «ជំរុញកូនៗរបស់អ្នកឲ្យក្លាយជាអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក»។

កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងក្នុងទិសដៅលើអ្នកដឹកនាំ ជំនាន់ក្រោយនាពេលអនាគត ហើយការជំរុញនេះនឹងបានផ្ដល់បទពិសោធន៍ថ្មីៗ រួមបញ្ចូលទាំងសិក្ខាសាលាស្ដី ពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការសិក្សាស្របតាមស្ដង់ដារ នៃប្រទេសសឹង្ហបុរី រួមទាំង​គន្លឹះផ្សេងៗទៀតអំពីជីវិត និងសុខភាពផងដែរ។ ក្នុងការជំរុញការអប់រំដល់កុមារនេះ ក៏មានសកម្មភាពផ្សេងៗជាច្រើនទៀតដូចជា​ការរៀបចំការតាំងលក់ ការជំរុញការយល់ដឹងអំពីការប្រើប្រាស់ប្រាក់រៀលផងដែរ។

លោកស្រី CYNTHIA LIAW នាយិកាប្រតិបត្តិនៃធនាគារបានថ្លែងឲ្យដឹងថា កម្មវិធីនេះមានបំណងក្នុងការជំរុញ និងលើកកម្ពស់
ដល់បុគ្គលិករបស់ខ្លួន ដើម្បីផ្តល់បទពិសោធន៍ និងលើកទឹកចិត្តដល់អ្នកដឹកនាំរបស់យើងនា ពេលអនាគតព្រមទាំងការធ្វើបទបង្ហាញ
អំពីបញ្ហាសុខភាព និងទ្រព្យសម្បត្តិ (ចំណេះដឹងពីទ្រព្យសម្បត្តិ)។

លោកស្រីបានបន្ដទៀតថា មានដៃគូរជាច្រើនដូចជាអង្គការ លើកកម្ពស់ប្រជាជន សាលាអន្តរជាតិ Singapore (Cambodia) International Academy អង្គការ MoneyTree ក្រុមហ៊ុន Manulife ក្រុមហ៊ុន DKSH ក្រុមហ៊ុន Paris Optics គ្លីនិក Ekates Dental ដែលបានជួយបរិច្ឆាគដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះ ដំណើរការដោយភាពជោគជ័យ។

ក្នុងនោះផងដែរក៏មានការចែករំលែក ចំណេះដឹងពីក្រុមហ៊ុនផ្សេងៗ ដោយក្នុងនោះលោក ហ៊ុយ ប៉ូលីន ទន្ដណ្ឌិតប្រចាំមន្ទីរព្យាបាលធ្មេញឯកទេស បានបង្ហាញពីពីសារៈប្រយោជន៍ថែរក្សាធ្មេញដល់កុមារ និងវិធីបង្ការកុំឲ្យកើតមានបញ្ហាមាត់ធ្មេញដល់កុមារផងដែរ។

ក្នុងកម្មវិធីសប្បុរសធម៌នេះ ក៏មានការតាំងបង្ហាញលក់ នូវផលិតផលខ្មែរជាច្រើន ដើម្បីជំរុញការផ្សព្វផ្សាយ​ ពីផលិតផលខ្មែរ​ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕