(ភ្នំពេញ)៖ MSI ជាម៉ាក Hardware សម្រាប់ហ្គេមដែលនាំមុខគេនៅលើពិភព នៅថ្ងៃទី ១៩ ខែសីហានេះ បានបើកសម្ភោធ Concept Store ដំបូងបង្អស់ក្នុងទីក្រុងភ្នំពេញ នៅផ្លូវកម្ពុជាក្រោម ដោយបានសហការជាមួយ Dragon Computer ។

MSI concept store ផ្តល់ជូនទីកន្លែងដល់អតិថិជនគ្រប់គ្នាជាមួយនឹងបទពិសោធន៍ថ្មីៗ នៃបច្ចេកវិទ្យាចុងក្រោយបង្អស់។ MSI ជាក្រុមហ៊ុនដំបូងគេ ក្នុងពិភពលោកដែលទទួល បានសិទ្ធិ ផ្តាច់មុខក្នុងការបំពាក់ Gaming Feature និងផ្គត់ផ្គង់គ្រប់ខ្សែស្រឡាយ Gaming Laptop ចាប់ពីកម្រិតទាប រហូតដល់ កម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អ្នកលេងហ្គេមគ្រប់ប្រភេទ។

MSI ក៏បានបញ្ចេញនូវម៉ូដែលថ្មីផងដែរគឺ GE63/73 Raider ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត ធ្វើពីអាលុយមីញ៉ូម បំពាក់ប្រព័ន្ធ Cooler Boost 5 ចុងក្រោយបង្អស់, Key នីមួយៗមានភ្លើងចំរុះពណ៌ RGB backlight, 120Hz Gaming Display និង Dynaudio Giant Speaker។ រាល់បច្ចេកវិទ្យាដែលបំពាក់នៅលើ GE63/73 Raider បាននាំមកជាមួយ នូវបទពិសោធន៍នៃការលេងហ្គេម យ៉ាងល្អដល់អ្នកចូលចិត្តលេងហ្គេម ទៅលើល្បឿនដំណើការ លឿន កម្រិតនៃភាពច្បាស់ គុណភាពសម្លេង ការគ្រប់គ្រង និងការភ្ជាប់ជាមួយអ៊ីនធឺណេតមិនមាន ការរអាក់រអួល។

ក្រៅពីបានសាកល្បងជាមួយនិងផលិតផល MSI នៅពេលដែលលោកអ្នកទិញ MSI Laptop ម៉ូដែលណាមួយក្នុងអំឡុងពីថ្ងៃទី ១៩-៣១ ខែសីហា និងទទួលបានកញ្ចប់កាដូ ដែលមានរបស់ជា ច្រើនដូចជា Backpack, Gaming Headset, ឬ Gaming Mouse, Lucky edge of the cup, Mini Block៕