(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង នៅព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១៧នេះ អញ្ជើញជាធិបតីក្នុងពិធីប្រគល់រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយរបស់ លោកឧកញ៉ា ជា រតនា ដល់មន្ទីរពេ​ទ្យយោធភូមិភាគទី៥សំពៅលូន​ ដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា​-ថៃ ក្នុងខេត្តបាត់ដំបង។

រថយន្ដសង្គ្រោះបន្ទាន់ដែលជាអំណោយរបស់ លោកឧកញ៉ា ជា រតនា ​ត្រូវបានបំពាក់ដោយសម្ភារៈពេទ្យសង្គ្រោះមួយកំភ្លេរ សម្រាប់បម្រើឲ្យនូវសេចក្តីត្រូវការចាំ​បាច់ នៃ​សកម្មភាពបម្រើសេវាសុខភាពជូនដល់កងទ័ព និងប្រជាជនក្នុង​ស្រុកភ្នំប្រឹក ស្រុកសំ​ពៅលូន និងស្រុកកំរៀង និងបណ្ដាស្រុកមួយចំនួនទៀត ជិតតំបន់ព្រំដែនកម្ពជា-ថៃ​។

​នាយឧត្តមសេនីយ៍ មាស សុភា បានសម្ដែងនូវការថ្លែងអំណរគុណដល់ លោកឧកញ៉ា ដែលបានឧបត្ថម្ភដល់សង្គ្រោះបន្ទាន់មួយនេះ មក​មន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន ព្រោះថារថយន្ដនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បញ្ជូនជនរងគ្រោះទៅសង្គ្រោះ៕