(ភ្នំពេញ)៖ កំពូលតារាចម្រៀង Original Song កញ្ញា ឡូរ៉ា ម៉ម ត្រូវបានក្រុមហ៊ុន Precision Cars ដែលនាំចូលផ្តាច់មុខរថយន្ដ Porsche នៅក្នុង​ប្រទេសកម្ពុជា និងជាម៉ាកល្បីល្បាញ បានជ្រើសតាំងជា ឯកអគ្គរាជទូតសុឆន្ទៈ របស់ក្រុមហ៊ុន ដើម្បីជួយបន្ថែមការផ្សព្វផ្សាយ​ លើក្រុមហ៊ុនឲ្យកាន់តែល្បីល្បាញបន្ថែមទៀត។

កញ្ញា ឡូរ៉ា ម៉ម បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលក្រុមហ៊ុនរថយន្ដ Porsche បានជ្រើសរើស​នាងខ្ញុំ ឲ្យក្លាយទៅជា ឯកអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន។ Porsche ជាក្រុមហ៊ុនម៉ាល្បីមួយនៅកម្ពុជា...ខ្ញុំសប្បាយចិត្តព្រោះខ្ញុំ ជាសិល្បករខ្មែរ ហើយនេះជាលើកទី១ ដែលធ្វើជាឯកអគ្គរាជទុតសុឆន្ទៈរបស់ Porsche »

កញ្ញាបន្ដទៀតថា «ខ្ញុំពិតជាមានកិត្តិយសខ្លាំងមែនទែន ការធ្វើជាឯកអគ្គរាជទូតសុឆន្ទៈនេះក្រុមហ៊ុន បានប្រគល់រថយន្ដដល់នាងខ្ញុំ ​សម្រាប់ប្រើប្រាស់ទៀតផងដែរ»

កញ្ញាថា Porsche មានគម្រោងការជាច្រើន ដោយដំបូងឡើយយើងនឹងណែនាំកម្ពុជាឲ្យស្គាល់​រថយន្ដ​ Porche ព្រោះ Porche ជាម៉ាកល្បីមួយនាំចូលពីប្រទេសអាឡឺម៉ង និងជាម៉ាកល្បីល្អមួយដែលនៅអឺរ៉ុប។

ជាមួយគ្នានោះលោក Michael Vetter នាយកទីផ្សារក្រុមហ៊ុន Porsche ក៏បានបញ្ជាក់ឲ្យដឹងថា ការជ្រើសរើសកញ្ញា ឡូរ៉ា ម៉ម នេះដោយសារតែកញ្ញាគឺជាតារាចម្រៀង Original song ហើយក្រុមហ៊ុន Porsche ក៏ជាម៉ាក Original ដូចគ្នា ហើយ ឡូរ៉ា ម៉ម នឹងជួយយើងច្រើនក្នុងការផ្សព្វផ្សាយ Porsche នេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបន្ដទៀតថា សម្រាប់ការលក់វិញ គឺមានចំនួនដូចគ្នាទាំងឆ្នាំនេះ និងឆ្នាំមុនគឺលក់បានចំនួន២២ឡាន ហើយឡានដែលនាំចូល​ គឺមានតែត្រឹមតែ១០ភាគរយប៉ុណ្ណោះក្នុងទីផ្សារ ហើយសម្រាប់សេវាកម្មដែលក្រុមហ៊ុនផ្ដល់ឲ្យភ្ញៀវ យើងសង្ឃឹមថាទៅថ្ងៃមុខភ្ញៀវនឹងជួយជាវ រថយន្ដបន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា ថ្មីៗនេះក្រុមហ៊ុនបានរៀបចំឲ្យម្ចាស់រថយន្ដ Porsche ទាំងអស់ បើករថយន្ដទៅបូគោ ហើយនៅចុង​ឆ្នាំ​នេះ ក៏មានកម្មវិធីសប្បរសធម៌ដោយកញ្ញា ឡូរ៉ា ម៉ម នឹងអញ្ជើញចូលរួមជាមួយពួកយើង ដោយកម្មវិធីនេះ បានរួមចំណែកជួយដល់​សង្គមជាច្រើន៕