(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ព្រឹទ្ធសភា​នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីអនុម័តលើរបៀបវារៈចំនួន២ ក្នុងនោះមាន ទី១៖ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងទី២៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា។

ការកំណត់ពេលប្រជុំវិសាមញ្ញនេះ បានធ្វើឡើងបន្ទាប់ពី ព្រឹទ្ធសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក នៃ ប៉េណា ប្រធានស្តីទី ព្រឹទ្ធសភា។

ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃ នៃព្រឹទ្ធសភា៖