(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចសាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរមុខងារមកកាន់តំណែងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញវិញ។ នេះបើតាមព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ ដែលអង្គភាព Fresh News ទទួលបាន នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ។

តាមមាត្រា២ នៃព្រះរាជក្រឹត្យនេះ ប្រមុខរដ្ឋស្តីទី បានបង្គាប់ឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថតទៅ គឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

ខាងក្រោមនេះជាព្រះរាជក្រឹត្យស្តីពីការផ្ទេរការងាររបស់ លោក ហម ម៉េងសែ៖