(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយ ក្រុមកីឡាជនពិការរបស់កម្ពុជា។ ពិធីនេះនឹងត្រូវធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា នាថ្មីៗនេះ កីឡាករជនពិការកម្ពុជាចំនួន ៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី ​នៅប្រទេសកូរ៉េ។ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាស និងសំរិទ្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកកម្ពស់លើជនពិការ និងវិស័យកីឡា ឱ្យមានការរីកចំរើនជាបន្តបន្ទាប់៕