(ភ្នំពេញ)៖ តើអ្នកធ្លាប់ស្រម៉ៃចង់រស់នៅកន្លែងដែលមានផាសុកភាព មានភាពស៊ីវីល័យ ទាន់សម័យ និងមានអ្វីៗគ្រប់បែបយ៉ាង មិនថា​កន្លែងកម្សាន្តតាមបែបធម្មជាតិ ឬកន្លែងកម្សាន្តតាមបែបទំនើបដែរឬទេ? កន្លែងរស់នៅដែលមិនត្រឹមតែ​ផ្តល់អោយអ្នកនូវបន្ទប់​ស្នាក់នៅ​ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលអាចផ្តល់នូវភាពសប្បាយរីករាយទាំងផ្លូវកាយ និងអារម្មណ៍ ជាពិសេសស្ថិតនៅទីតាំង​ដែលមាន​សក្តានុពល​ខ្ពស់ និងជាទីពេញចិត្តសម្រាប់ការរស់នៅ។

ដោយសារតែការជឿនលឿននៃបច្ចេកវិទ្យាទំនើប ការជ្រៀតចូលនៃក្រុមមនុស្សមកពីបណ្តារប្រទេសនានា មានប្រពៃណី វប្បធម៌ ទំនៀម​ទំលាប់​នៃការរស់នៅផ្សេងៗគ្នា ចំណង់ចំណូលចិត្តខុសៗគ្នា ក៏ពិតមែន ប៉ុន្តែអ្វីដែលមនុស្សគ្រប់គ្នាចង់បាន គឺការរស់នៅប្រកប​ដោយ​សុភមង្គល ផាសុខភាព សុវត្ថិភាព មានភាពងាយស្រួល រួមជាមួយការកម្សាន្តផ្សេងៗ ដែលនេះជាតម្រូវការចាំបាច់របស់មនុស្សគ្រប់គ្នា។



កន្លែងរស់នៅអមទៅដោយធម្មជាតិសម្រាប់មនុស្សគ្រប់វ័យ មានទាំងព្រៃឈើ កោះ សមុទ្រ បឹង កន្លែងធ្វើសមាធិសម្រាប់ក្រុមមនុស្ស​ដែល​ត្រូវការ​ភាពស្ងប់ស្ងាត់ កន្លែងកម្សាន្តបែបផ្សងព្រេងសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ កន្លែងកម្សាន្តជាលក្ខណៈ​អេកូធម្មជាតិសម្រាប់​មនុស្សដែលស្រឡាញ់បរិស្ថានបៃតង កន្លែងកម្សាន្តសម្រាប់កុមារតូចៗ កន្លែងដែលអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ រត់ហាត់ប្រាណ​ដើម្បីសុខភាព និងកន្លែងដែលមានសួនផ្កាច្រើនប្រភេទ និងចម្រុះពណ៌។ល។


ក្រៅពីការរស់នៅដែលអមទៅដោយការកម្សាន្តតាមបែបធម្មជាតិ មនុស្សគ្រប់គ្នាក៏ត្រូវការកន្លែងរស់នៅដែលផ្តល់​ភាពងាយស្រួលដល់ជីវភាព ប្រចាំថ្ងៃ ដូចជាការទិញទំនិញ  សំលៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអលង្ការ រីករាយក្នុងការញុំអាហារគ្រប់ប្រភេទក្នុងភោជនីយដ្ឋាន កន្លែងស្ប៉ា ម៉ាស្សា ហាងធ្វើសក់ ផាត់មុខ ហាងកាហ្វេ ឬការកម្សាន្តតាមរយៈការមើលកុន លេងបូលីងជាដើម។ល។

ទាំងនេះ មានតែនៅក្នុងគម្រោងខុនដូរអ័រគីដេដឹរ៉ូយ៉ាល់ខុនដូមីនីម តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅលើផ្ទៃដីជាង 3ហិចតា! តាមរយះការផ្តល់ជូនយ៉ាងពិសេសសម្រាប់រាល់អតិថិជនទាំងអស់នូវការបង់ប្រាក់ដោយពុំបាច់មានប្រាក់កក់ ពុំមានការប្រាក់ និងការបង់​ប្រចាំខែក្នុងតម្លៃទាប។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកការិយាល័យលក់ ដែលមានអាសយដ្ឋាននៅតាមបណ្តោយផ្លូវម៉ៃដា (2004) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 085 999 809។