(ភ្នំពេញ)៖ សាលាខូលីងវូដភ្នំពេញ (CSPP) ជាគ្រឹះស្ថានសិក្សាឯកជនទើបបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់​ ប្រជុំដោយគ្រូបង្រៀនល្បីៗ មានបទពិសោធន៍បង្រៀនច្រើនឆ្នាំ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅនិងភាសាអង់គ្លេស ធ្វើយ៉ាងណាដើម្បីធានាឱ្យសិស្សានុសិស្ស ដែលចូលរៀននៅ ​CSPP ​ទទួលបានជោគជ័យគ្រប់កម្រិត ​​និងអាចត្រៀមសិក្សានៅសាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។

នៅ CSPP សិស្សានុសិស្សពុំចាំបាច់សិក្សាបន្ថែមនៅកន្លែងដ៏ទៃទៀតឡើយ ដោយសារសាលាមានកម្មវិធី​បំប៉ន​​បន្ថែមដោយឥត គិតថ្លៃ ជាពិសេសលើ​មុខវិជ្ជាដែលសិស្សានុសិស្ស មានការលំបាក ដើម្បីទទួលបានជោគជ័យ និងការប្រកួតប្រជែងផ្សេងៗ។ CSPP ប្រកាន់ខ្ជាប់នូវវិន័យយ៉ាងហ្មត់ចត់ ដោយមានការតាមដានការសិក្សារបស់សិស្ស និង​ទំនាក់ទំនងជាប្រចាំជាមួយ អាណាព្យា​បាល​ ដើម្បីធានាឱ្យបានសុវត្ថិភាព សីលធម៌ សុជីវធម៌ ប្រកបដោយសេចក្តីថ្លៃថ្នូរ​​។ ការសិក្សានៅ CSPP ចាប់ផ្តើមពីម៉ោង០៨ ព្រឹករហូតដល់ម៉ោង៤ រសៀល។ CSPP ក៏មាន​ផ្តល់​ការសិក្សាបន្ថែមពីម៉ោង៤ រសៀល ដល់ម៉ោង៥ ឬ៦ល្ងាច លើកម្មវិធីឬសកម្មភាពបន្ថែមមួយចំនួនទៀត ដែលសិស្សនិងអាណាព្យាបាល​យល់ថា មានសារប្រយោជន៍ និងចាំបាច់ ដូចជា កម្មវិធីភាសាចិន សិល្បៈ​​ផ្នែកគំនូរ និងតូរ្យតន្រ្តី និងកីឡា ដូចជាតៃក្វាន់ដូ ការ៉ាត់តេដូ យូដូ និងល្បុកតោ ជាដើម។ ដូច្នេះ សិក្សានៅ CSPP ជាដំណោះស្រាយដ៏ល្អបំផុតចំពោះក្តីកង្វល់របស់មាតាបិតា និងអាណាព្យាបាលសិស្សទូទៅ។​

ដើម្បីចូលរួមចំណែកលើកកំពស់វិស័យអប់រំនៅកម្ពុជា ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នេះ CSPP សម្រេចផ្តល់អាហារ រូបករណ៍ជាង៣០០កន្លែង ដល់សិស្សដែលរៀនចាប់ពីថ្នាក់ទី៧ដល់ទី១២ ។

កាលបរិច្ឆេទនៃការប្រឡង៖ ១៩ សីហា ២០១៧ មុខវិជ្ជាប្រឡង៖ គណិតវិទ្យា វប្បធម៌ទូទៅ រូបវិទ្យានិងគីមីវិទ្យា និងភាសាអង់គ្លេស

ចាប់ផ្តើមទទួលពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៨ សីហា ២០១៧ វេលាម៉ោង ៥:០០រសៀល។

ឯកសារសម្រាប់ដាក់ពាក្យសុំប្រឡងអាហាររូបករណ៍
• លិខិតបញ្ជាក់ការសិក្សា
• រូបថត ៤*៦ ចំនួន ២ សន្លឹក
• សេចក្តីចម្លងសំបុត្រកំណើត ១ ច្បាប់
• សេចក្តីចម្លងសៀវភៅសិក្ខារគារិក ១ ច្បាប់

សម្រាប់ព័ត៌មានលម្អិត ស្តីពីអាហាររូបករណ៍ និងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៨៩៨ ១២៤​ /០១២ ៨៩០ ​៤៦៥​​/ ០៩៨ ២២៤ ៣៤៨/ ០៨៦ ៨៣៣ ៣៨៥ សាលាខូលីងវូដភ្នំពេញ​មានទីតាំង​ស្ថិត​នៅ​អគារ​លេខ៥០ ផ្លូវ៣១៥​ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ (នៅចន្លោះអង់តែនទូរទស្សន៏ទួលគោក និងផ្សារមាន់អាំង លើផ្លូវធំ)៕