(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានចូលជួបជាមួយតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីពិភាក្សាការងារមួយចំនួន។

សមាសភាពគ.ជ.ប ដែលទទួលជួបលោកស្រី រ៉ូណា ស្មីត នៅព្រឹកនេះ ដឹកនាំដោយ ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត បានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាលើកទី៤ ដែលមានរយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ។ អំឡុងទស្សនកិច្ចលើកនេះ លោកស្រីបានជួបជាមួយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្ស គណបក្សប្រឆាំង រួមទាំង សង្គមស៊ីវិលមួយចំនួនទៀតផងដែរ៕