(ភ្នំពេញ)៖ មានករណីផ្ទុះអាវុធ​ប្រមាណជិត១០គ្រាប់ ​នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវ៥៩៨ ​មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដក្រុង និងរថយន្ដព្រូស។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុបានឲ្យដឹងថា បើតាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅគៀរថយន្ដព្រូស ក្រោយមករថយន្ដមិនបានឈប់ដោះស្រាយនោះទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូស ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង​ ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរ​បួ​សនោះទេ។

យ៉ាងណាមិញ នៅកន្លែងកើតហេតុសមត្ថកិច្ច បាន​ដកហូតអាវុធខ្លីទំនើប របស់ជនដែលបាញ់ផងដែរ ទុក​បណ្ដោះអាសន្នសិនផងដែរ។

បើតាមជនដែលបានបាញ់ប្រហារទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុរថយន្ដក្រុងរបស់ ក្រុមហ៊ុន​ «បូព៌ាអាស៊ីដឹកអ្នកដំណើរ» បានបុក​រថយន្ដរបស់ខ្លួន​ហើយមិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយ ហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយពេក បុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។

សូមស្ដាប់សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ៖