(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន បង្កើតកងពលតូចថ្មើរជើងលេខ១២៨ ដើម្បីកិច្ចការពារជាតិ ការពារប្រជាជន ខណៈសម្តេចអញ្ជើញចុះសួរសុខទុក្ខ និងពិភាក្សាជាមួយកម្លាំងប្រដាប់នៅខេត្តស្ទឹងត្រែង

២៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមន្រ្តីនិងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បន្តបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយឡាវ

៣៖ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អង្គភាពព័ត៌មានបរទេសណាដែលបើកការិយាល័យតំណាងនៅកម្ពុជា មិនជូនដំណឹងមកក្រសួង ចាត់ទុកជាការខុសច្បាប់

៤៖ គណនីហ្វេសប៊ុករបស់ នាយ ពែកមី ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង!

៥៖ កម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ចុះបង្ក្រាបក្រុមជនជាតិចិន ចាប់ជំរិតតាមប្រព័ន្ធ Internet ជាង១០០នាក់នៅ ខណ្ឌទួលគោក

៦៖ អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យក្រុមហ៊ុន២ ពន្លឿនការដំឡើងបច្ចេកទេសតភ្ជាប់ កាម៉េរាសុវត្ថិភាពតាមភ្លើងស្តុប ក្នុងទីក្រុងទាំង៦០០គ្រឿង គោលបំណងកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងតាមដានបទល្មើស

៧៖ រដ្ឋមន្រ្តីក្រសួងសាធារណការ ជំរុញឱ្យរឹតបណ្តឹងគ្រប់គ្រងយានយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជន

៨៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិចិន និងវៀតណាម ១៧នាក់ ដែលចូលមកធ្វើការដោយខុសច្បាប់នៅខណ្ឌដូនពេញ

​៩៖ យុទ្ធនាការថ្ងៃទី១៦​ នៅផ្សារព្រែកហូរ ក្រុងតាខ្មៅ, លោក ពេជ្រ ស្រស់ អះអាងថា ​បើគណបក្សសង្រ្គោះជាតិមានកំណើត ​ម៉្លេះចេតិយលោកបណ្ឌិត កែម ឡី សាងសង់រួចរាល់ហើយ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ក្រោយដាច់ភ្លើងទូទាំងកោះតៃវ៉ាន់ អស់បួនម៉ោង «រដ្ឋមន្ត្រីសេដ្ឋកិច្ចសម្រេចចិត្តចុះចេញពីតំណែង» ខណៈក្រុមជំនាញ ស្នើឲ្យកែប្រែប្រព័ន្ធថាមពលឡើងវិញ!

២៖ ប្រទេសចិន​ក្លាយជាម្ចាស់ប្រាក់បំណុល ធំជាងគេបំផុតលើពិភពលោក នៅក្នុងរតនាគារអាមេរិក ខណៈជប៉ុន​ធ្លាក់តំណែងមកនៅទីពីរ!

៣៖ ប្រទេសចិន «បង្ហាញអារម្មណ៍ធូរស្បើយ ពេលសង្គ្រាមសម្តីរវាង កូរ៉េខាងជើង-អាមេរិក ស្ងប់ទៅវិញ» ប៉ុន្តែវិបត្តិនេះ មិនទាន់បញ្ចប់នោះទេ!

៤៖ ទឹកជំនន់នៅភាគខាងកើតឥណ្ឌា «ផ្តាច់ជីវិតមនុស្សជិត ១០០នាក់ និង ៩.៦លាននាក់រងផលប៉ះពាល់»

៥៖ ការសិក្សាបង្ហាញថា៖ កូរ៉េខាងជើង ទិញម៉ាស៊ីនគ្រាប់រ៉ុកកែតពីផ្សារងងឹត ៕