(ពោធិ៍សាត់)៖ ខណៈដែលក្រុមបេសកកម្មចុះរុករកតំបន់ទេសចរណ៍ ផលិតផលទេសចរណ៍ និងកំណប់អាថ៌កំបាំង បានមកដល់ខេត្ត​ពោធិ៍សាត់​ហើយនោះ ក្រុមអ្នកសារព័ត៌មាន Fresh News បានផ្តិតយករូបភាពមួយចំនួន ដែលបង្ហាញពីសម្រស់​ធម្មជាតិព្រៃភ្នំដ៏ស្រស់​បំព្រង ក៏ដូចជាទេសភាពរាយសម្រស់តាមដងផ្លូវ យកមកបង្ហាញជូនទស្សនិកជនអញ្ជើញទស្សនាកម្សាន្ត និងបានឃើញច្បាស់ពី​សក្ដានុពល​ដ៏សម្បូរបែប ក្នុងខេត្តធម្មជាតិមួយនេះ ដែលប្រជាពលរដ្ឋក៏ដូចជា ទេសចរជាតិ-អន្តរជាតិមិនធ្លាប់ស្គាល់ពីមុន។

ខណៈនេះដែរ ក្រុមបេសកកម្មក៏កំពុងបន្តដំណើរឆ្ពោះទៅតំបន់ទេសចរណ៍ធម្មជាតិ អូរសោម ឆ្លងកាត់ស្រុកភ្នំក្រវាញ និងស្រុកវាលវែង តាមបណ្ដោយផ្លូវជាតិលេខ៥៥ ចម្ងាយប្រមាណ ១៣០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដើម្បីចូលទៅគាស់កកាយកំណប់ទេសចរណ៍នានា ដែលលាក់កំបាំងនៅទីនោះ។

សូមទស្សនាកម្រងរូបភាពដ៏ស្រស់ត្រកាលពីខេត្តពោធិ៍សាត់ ដូចខាងក្រោម៖