(ភ្នំពេញ)៖ កំពូលរថយន្ដទំនើបម៉ាក Land Rover ម៉ូដែល ALL-NEW DISCOVERY ស៊េរី២០១៧ មកពីចក្រភពអង់គ្លេស បានដាក់សម្ពោធជាផ្លូវការនៃវត្តមានរបស់ខ្លួន មកកាន់ទីផ្សារកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែសីហា កន្លងទៅ ដែលស្ថិតនៅអគារតាំងលក់រថយន្ដ Jaguar Land Rover របស់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

លោក អ៊ូល ហ្សេបេកឺ (Ulf Sebecke) នាយកគ្រប់គ្រងទូទៅរបស់រថយន្ដ Jaguar Land Rover ប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធនៃ ALL-NEW DISCOVERY 2017 ថា ក្នុងនាមជាអ្នកចែកចាយផ្ដាច់មុខនូវរថយន្ដ គ្រឿងតុបតែ និងគ្រឿងបន្លាស់សុទ្ធ របស់ Jaguar Land Rover លោកពិតជាមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ក្នុងការណែនាំជាផ្លូវការនូវរថយន្ដប្រភេទ SUV បច្ចេកវិទ្យាចុងក្រោយ ម៉ូដែល the All-New Land Rover Discovery ស៊េរី២០១៧ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ រថយន្ដ ALL-NEW DISCOVERY នេះ គឺជាកេរ្ដិ៍តំណែលរបស់ម៉ាក Land Rover ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជារថយន្ដបែបខ្ពស់ (SUV) ដែលមានសមត្ថភាពខ្ពស់បំផុត។

គួរបញ្ជាក់ផងដែរថា រថយន្ដ ALL¬-NEW DISCOVERY ជាជំនាន់ទី៥ របស់ត្រកូល Discovery ដែលសាកសមបំផុតសម្រាប់អ្នកដែលស្រលាញ់រថយន្ដប្រភេទ SUV និងតម្រូវគ្រប់ស្ថានភាពផ្លូវក្នុងប្រទេសកម្ពុជា។ រថយន្តនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេបង្អស់របស់ Land Rover។ ជាពិសេសទៀតនោះ គឺរថយន្តថ្មីមួយនេះអាចជិះបានយ៉ាងទូលាយដល់ទៅ៧អ្នកឯណោះ មានភ្ជាប់នូវរន្ធដោត USB ដល់ទៅ ៩ និងអាចផ្ទុក iPad បានដល់ទៅ ៦ គ្រឿង។

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញសូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo