(ភ្នំពេញ)៖ ពីមួយជំនាន់ទៅមួយជំនាន់ វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កាន់តែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតជំនាញបច្ចេកទេស​ ដោយសារវគ្គបណ្តុះបណ្តាលនេះបានផ្តោតយ៉ាងសំខាន់លើវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ព្រមទាំងជួយឧបត្ថម្ភសម្ភារៈបរិក្ខារសិក្សាផ្សេងៗដល់និស្សិតដើម្បីប្រើប្រាស់ក្នុងពេលមកំពុងសិក្សាផងដែរ។

លោក ជា ចាន់ណា ជានិស្សិត​ឆ្នាំ​ទី​២ ផ្នែកបរិក្ខារម៉ាស៊ីនត្រជាក់ ដែល​កំពុង​រៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ឲ្យ​ដឹង​ថា៖ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីវគ្គបណ្តុះបណ្តាលសាមសុង Tech Institute នេះ ក៏ព្រោះតែក្រុមហ៊ុនសាមសុងសម្បូរទៅដោយផលិតផលថ្មីៗ ដែលមានបច្ចេកវិទ្យាខ្ពស់ ដូចជាទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់ជាដើម។ល។ ប្រសិនបើយើងទទួលការសិក្សានៅខាងក្រៅ គឺកម្រនឹងទទួលបានឱកាសក្នុងការសិក្សាពីជំនាញទាំងនេះ ក៏ដូចជាឱកាសសិក្សាពីឧបករណ៍ទំនើបៗទាំងនេះណាស់ផងដែរ»។

កញ្ញា ចន ចន្ត្រា ដែលជានិស្សិតផ្នែកអេទ្បិចត្រូនិក Samsung Smart TV បានបង្ហាញចំណាប់អារម្មណ៍ថា៖ «មូលហេតុដែលនាងខ្ញុំបានចាប់យកផ្នែកអេទ្បិចត្រូនិក ក៏ព្រោះតែខ្ញុំចូលចិត្តផលិតផលសាមសុង ហើយខ្ញុំចង់យល់ដឹងបន្ថែមអំពី Smart TV ផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះទ្បើងនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកូនខ្មែរបានយល់ដឹងពីបច្ចេកវិទ្យាទំនើបៗរបស់ផលិតផលសាមសុង ក៏ដូចជាផ្តល់ចំណេះដឹងដ៏ល្អមកយើងទាំងអស់គ្នាផងដែរ»។

​នៅក្នុងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute សិស្សានុសិស្សទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន ៨ នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារពីក្រុមហ៊ុនសាមសុង និងបណ្តាញដៃគូក្រុមហ៊ុនធំៗជាច្រើនទៀតរបស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា។

លោក រឿង ថៃ ជាគ្រូបណ្តុះបណ្តាលជំនាញទូរស័ព្ទដៃ និងធ្លាប់ជាសិស្សជំនាន់ទី១ បានឲ្យដឹងថា៖ «បើប្រៀបធៀបវគ្គបណ្តុះបណ្តាលសាមសុង Tech Institute កាលពីជំនាន់ទី១ និងជំនាន់ទី៤នេះ មានការខុសប្លែកគ្នាច្រើន ដោយក្នុងជំនាន់ទី១ ទូរស័ព្ទដៃ ដែលបានឧបត្ថម្ភដោយក្រុមហ៊ុនសាមសុង មិនទាន់មានភាពជឿនលឿន និងមានចំនួនតិច ប៉ុន្តែសម្រាប់ជំនាន់ទី៤ វិញ ខ្ញុំបានសង្កេតឃើញថា ក្រុមហ៊ុនសាមសុងបានជួយឧបត្ថម្ភទូរស័ព្ទដៃថ្មីៗជាច្រើនគ្រឿង ដែលមានបច្ចេកវិទ្យាទំនើបសមស្របទៅនឹងទីផ្សារបច្ចុប្បន្ន»

គាត់ក៏បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំបាទ ជាគ្រូបង្រៀនម្នាក់ក្នុងវគ្គបណ្តុះបណ្តាលនេះ ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើន ពីវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុនសាមសុងផ្ទាល់ ព្រមទាំងចំណេះដឹង និងជំនាញដ៏ច្បាស់លាស់មួយ ដើម្បីយកមកង្រៀនដល់សិស្សនិសិត្សដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ»

នេះសបញ្ជាក់ឲ្យឃើញថា វគ្គបណ្តុះបណ្តាលសាមសុង Tech Institute គឺជាសកម្មភាពប្រកបដោយការទទួលខុសត្រូវដ៏ខ្ពស់មួយផ្សេងទៀត​របស់ក្រុមហ៊ុន​សាមសុង ដោយខ្លួនបានជួយជ្រោមជ្រែង និងបណ្តុះបណ្តាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងស្របទៅនឹងតម្រូវការដ៏ខ្ពស់ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ក្រុមហ៊ុន Samsung Electronics Co., Ltd
Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត៕