(ភ្នំពេញ)៖ ស្រ្ដីជាម្ចាស់ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅផ្ទះលេខ ៦២z ផ្លូវ២៤៧ ក្រុម២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ ចុះបង្រ្កាប រួចបានសម្រេចបិទឃ្លុំបេផ្ទះជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ ។

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ តុលាការកំពុងបន្តចំណាត់ការ លើករណីល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ដែលត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព សាលាខណ្ឌទួលគោកដឹកនាំដោយលោក ទៀវ សំ អឿន អភិបាលរង ក្រោមការសំរបសំរួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ស្រ្ដីជាម្ចាស់ទីតាំងខាងលើនេះ ឈ្មោះ លី ហួយ អាយុ៣១ឆ្មាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ភ្នាក់ងារស៊ីសង) បានប្រគល់ឲ្យមកនគរបាលខណ្ឌទួលគោក និងដកហូតទូរហ្គេមចំនួន២គ្រឿង យកទៅរក្សាទុកបណ្តោះអាសន្ន នៅសាលាខណ្ឌទួលគោក។

សូមជម្រាបថា ហេតុការណ៍ចុះបង្ក្រាប ទីតាំងខាងលើនេះ បានធ្វើឡើងតាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ក្រោយពេលធ្វើការបង្រ្កាបរួចគណៈបញ្ជាការ ឯកភាពបានសំរេច ធ្វើការបិទឃ្លុំបេផ្ទះជាបណ្តោះអាសន្ន៕