(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញរបាយការណ៍មួយ ដោយបញ្ជាក់ពីល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករខ្មែរ នៅទូទាំងប្រទេសកម្ពុជា ដោយរហូតមកដល់ពេលនេះ បងប្អូនប្រជាកសិករ បានដាំដុះស្រូវរដូវវស្សាសម្រេចបាន ៩៥ភាគរយហើយ ស្មើនឹងផ្ទៃ២,៣៦៨,៣២៦ហិកតា ដែលផែនការមានចំនួន ២,៤៨៩,០៣១ហិកតា៕