(ភ្នំពេញ)៖ ក្នុង​បរិបទ​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ​មិន​អាច​គ្មាន​គណបក្ស​ប្រឆាំង​ឡើយ​។ ​គណបក្ស​ប្រឆាំង​មាន​តួនាទី​សំខាន់​ក្នុង​ការចូលរួម​កែលំអ​ចំណុច ​ខ្វះខាត​ចន្លោះប្រហោង​របស់​រដ្ឋាភិបាល ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ការប្រតិបត្តិ​ការងារ​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ ​និង​រីក​ចំរើន ​ហើយ​ចូលរួម​ប្រកួតប្រជែង​អំណាច​តាម​រយ:កម្មវិធី​នយោបាយ​របស់​ខ្លួន ​គោរព​តាម​ឆន្ទ:របស់​ប្រជាពលរដ្ឋ​ដែល​ជា​អង្គ​បោះឆ្នោត​។

សម្រាប់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​ចាប់តាំងពី​កើតមាន​ក្នុង​ឆ្នាំ១៩៩៨ ​នីតិកាល​ទី២ ​នៃ​រដ្ឋសភា​មក​គឺ​មេដឹកនាំ​គណបក្ស​មិនបាន​ដឹកនាំ​គណបក្ស​ក្នុង​ការ​បំពេញ ​តួនាទី​ប្រឆាំង​របស់​ខ្លួន ​សមស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ដូច​បណ្តា​គណបក្ស​ប្រឆាំង ​នៅ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​នានា​នៅក្នុង​ពិភពលោក ​ឡើយ​។

គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​ប្រើប្រាស់​តួនាទី​ប្រឆាំង​របស់​ខ្លួន ​បាន​ត្រឹមតែ​បង្ក​ការ​ញុះ​ញុង​ឲ្យ​មានការ​រើសអើង​ជាតិសាសន៍ ​បញ្ឆេះ​កំហឹង​វណ្ណ:ឲ្យ​អ្នកក្រ​ស្អប់​អ្នកមាន ​លាប​ពណ៌​ពលរដ្ឋខ្មែរ​ណា​ដែល​មិន​គាំទ្រ​បក្ស​ខ្លួន​ទៅជា​តិ​សាសន៍​ដទៃ ​។​ ​ញុះ​ញុង​ចាក់ដោត​កម្មករ​ឲ្យ​វាយ​ បំបែក​ឆ្នាំងបាយ​ខ្លួន ​តាម​រយ:ការ​ធ្វើបាតុកម្ម​ទាមទារ​ប្រាក់ខែ​ហួស​សមត្ថភាព​ថៅកែ​រហូត​មានការ​បិទ​រោងចក្រ​ជាបន្តបន្ទាប់ ​។ ​រាំង​ខ្ទប់​វិនិយោគិន​ក្រៅប្រទេស​មិន​អោយ​ចូល​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ​។​ ​បំភិតបំភ័យ​ធុរ:ជន​ក្រៅប្រទេស​ដែល​គេ​មាន​គំរោង​ចង់​មករ​ក​ស៊ី​នៅ​ក្ន​ង​ប្រទេស​​ខ្លួន​ឲ្យ​មានការ​ខ្លាចរអា​។​ល​។ ​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ដែលគេ​បាន​ផ្តល់​ភាព ​អនុគ្រោះ​នាំចូល​សម្លៀកបំពាក់ ​ស្បែកជើង​ពី​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​ទទួល​ទិញ ​ចូល​ក្រោម​លេស​ដាក់​សម្ពាធ​ដល់​រាជរដ្ឋាភិបាល ​តែ​តាមការពិត​គេ​មានបំណង​សម្លាប់ ​ពលរដ្ឋ​កម្ពុជា​យ៉ាង​ច្បាស់​។ ​ជាមួយគ្នា​នេះ​គេ​បាន​បណ្តុះ​ផ្នត់គំនិត​ដល់​អ្នកបម្រើ ​អ្នកគាំទ្រ​ខ្លួន​អោយ​មាន​ចរិត​កោងកាច​ពាល ​ប្រើ​ភាសា​គ្មាន​សីលធម៌ ​សំដី​អសុរោះ ​ជេរដៀល​ប្រមាថ​ដល់​ព្រះមហាក្សត្រ ​ថ្នាក់ដឹកនាំ​ប្រទេស ​និង​ឥស្សរជន​សំ​ខាន់​ៗ​របស់​ជាតិ​ជាដើម​។

គេ​នាំគ្នា​ស្រែក​ថា ​ស្រឡាញ់​ជាតិ ​ស្រឡាញ់​ទឹកដី ​ការពារ​បូរណភាពទឹកដី​ណាស់ ​តែ​គេ​បែរជា​ទៅ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក ​អាប់​ភី​ស៊ី​ត ​វាចា​ជីវ៉ា ​ដែល​បាន​ឈ្លានពាន​ទឹកដី​យើង​កាលពី​ថ្ងៃទី១៥ ​ខែកក្កដា ​ឆ្នាំ២០០៨ ​ហើយ​បាន​បង្ក​ការ​រំខាន​ច្រើន​លើក​ច្រើន​សារ​តាម​រយ:សមាជិកសភា ​របស់​ខ្លួន ​ដាក់​លិខិត​ចោទសួរ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ឆ្លើយ​សំណួរ ​របស់​គេ​ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា​គ្រប់​ជាន់ថ្នាក់​កំពុង​ជាប់ដៃ​គ្រប់គ្រង ​សភាពការណ៍ ​និង​តទល់​ជាមួយនឹង​ការឈ្លានពាន​របស់​សៀម​នៅ​តំបន់​ប្រាសាទព្រះវិហារ ​និង​ប្រាសាទ​តា​មាន់​ដូចជា៖

នៅ​ថ្ងៃទី១៣ ​ខែតុលា​ឆ្នាំ២០១០ ​អ្នកតំណាង​រាស្ត្រ​ចំនួន៤រូប​របស់​គណបក្ស​សម​រង្ស៊ី​គឺ​លោក ​សម ​រង្ស៊ី​, ​ឃឹម ​ឡា​គី​, ​ម៉ៅ ​មុនី​វណ្ណ ​និង​ជាម ​ចន្ទ​នី ​បាន​សរសេរ​លិខិត ​ចោទ​រាជរដ្ឋាភិបាល​ថា ​«​រំលោភ​លើ​កិច្ច​ព្រមព្រៀង ​ហើយ​បាន​ចោទសួរ​ថា​» ​មូលហេតុ​អ្វី​បាន​ជា​រាជរដ្ឋាភិបាល ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​? ​ហើយ​តំរូវ​ឲ្យ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ឆ្លើយតប​ទៅ​គេ​វិញ​ក្នុង​ពេល​ដែល​សម្តេច​កំពុង ​តែ​ទ្រោល​សភាព​កា​រណ៍ដ៍​តានតឹង​នា​ពេលនោះ ​។

បន្ទាប់មក​ទៀត​ក្រុម​សមាជិកសភា​គណបក្ស​សម​រង្ស៊ី​ដដែល​ចំនួន១៧រូប​ទៀត ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៀត​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ឆ្លើយ​សំណួរ​អំពី​ប្រតិកម្ម ​របស់​រាជរដ្ឋាភិបាល​ចំពោះ​សេចក្តី​សំរេច​របស់​សភា​អឺរ៉ុប​ចុះ​ថ្ងៃទី២១ ​ខែតុលា ​ឆ្នាំ២០១០ទៀត​។ ​ក្រៅពី​ការ​សរសេរ​លិខិត​ចោទសួរ​រំខាន​ដល់​រាជរដ្ឋាភិបាល ​ក៏​មាន​មនុស្ស​ដើរ​បាច​ខិត្តប័ណ្ណ​នៅ​រាត្រី​ថ្ងៃទី១១ ​ខែសីហា ​ឆ្នាំ២០១០ ​ដែល​មានខ្លឹមសារ​ថា ​«​កម្ពុជា​កំពុង​ជួប​គ្រោះមហន្តរាយ​ក្រោម​នយោបាយ​កុម្មុយ​នីស ​វៀតណាម​»​។ ​ព្រឹក​ថ្ងៃទី១២ ​សីហា ​ឆ្នាំ២០១០ ​លោក ​សម ​រង្ស៊ី ​បាន​ធ្វើសន្និសីទ​កាសែត​តាម ​Video ​conference ​ពី​ប្រទេស​បារាំង​ស្តី​ពី​បញ្ហា​ព្រំដែន​វៀតណាម ​និង​វាយប្រហារ​រាជរដ្ឋាភិបាល​ថា​បាន​ធ្វើសង្គ្រាម​ប្រឆាំង​ថៃ ​។

នៅ​ថ្ងៃទី២២ខែមេសា​ឆ្នាំ២០១១វេលា​ម៉ោង៦៖​១០នាទី​ព្រឹក​កងទ័ព​សៀម​បាន​បង្ក​សង្គ្រាម​នៅ​ប្រាសាទ​តា​មាន់ ​ហើយ​កងទ័ព​កម្ពុជា​បាន​ប្រើ​សិទ្ធិ​ស្របច្បាប់ ​បាញ់​តប​ដើម្បី​ការពារ​អធិបតេយ្យ​ភាព​ប្រទេសជាតិ​ខ្លួន ​ស្រាប់តែ​នៅ​ថ្ងៃទី២៧ខែមេសា​ឆ្នាំ២០១១លោក ​សម ​រង្ស៊ី ​បាន​ចេញ​លិខិត​មួយ​ស្នើ​អោយ​សម្តេច​ហ៊ុន​សែន​ចុះពី​តំណែង​ដោយ​ចោទ​ថា ​«​ប្រើ​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ​ជា​កលល្បិច​នយោបាយ​»​។

តើ​ទាំងអស់​នេះ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ជា​ទង្វើ​ជួយ​ជាតិ​ឬក៏​បំផ្លាញ​ជាតិ​ក្នុង​ពេល​ដែល​សត្រូវ​ឈ្លានពាន​?​។ ​បច្ចុប្បន្ន​កាល​រឿងរ៉ាវ​ក៏​មិន​ខុសពី​ឆ្នាំ២០០៨ដែរ ​គឺ​ក្នុង​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ដាក់​ឱសានវាទ​ដល់​ភាគី​រដ្ឋាភិបាល​ឡាវ​ឲ្យ​ដក​កងទ័ព ​ចេញពី​ទឹកដី​កម្ពុជា​នៅ​តំបន់​អូ​អា​ឡៃ ​និង​អូ​តា​ង៉ាវ ​ក្នុង​ស្រុក​សៀង​ប៉ាង ​ខេត្ត​ស្ទឹងត្រែង​ថែមទាំង​បញ្ជូន​កងទ័ព​ទៅកាន់​ទីនោះ ​យើង​មិនបាន​ឃើញ​មេដឹកនាំ ​គណបក្ស​ប្រឆាំង​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ថ្កោលទោស ​ចំពោះ​ការរំលោភ​ចូល​ទឹកដី​ពីសំណាក់​កងទ័ព​ឡាវ ​និង​គាំទ្រ​ចំណាត់ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា ​ការចូលរួម​លើកទឹកចិត្ត​ដល់​កងទ័ព​សូម្បី​មួយម៉ាត់​ក៏​គ្មាន​ផង​។ ​តែ​ផ្ទុយទៅវិញ​ពួកគេ​មានតែ​សើចចំអក ​បញ្ចើ​ចប​ញ្ចើរ ​ដៀមដាម ​និង​បាន​ចោទ​ថា​ជា​កលល្បិច​នយោបាយ​របស់​សម្តេច​ហ៊ុន​សែន​ទៅវិញ​។

ក្រៅពី​នេះ​យើង​មិនដែល​បានឃើញ​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ចេញ​លិខិត​អបអរសាទរ​ណាមួយ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ណា ​ដែល​ជា​ការ​លើកស្ទួយ​ដល់ ​កិត្តិយស​ជាតិ​ឡើយ ​ដូចជា ​កីឡាករ​កម្ពុជា​ទទួល​បាន​មេដាយមាស​ពិភពលោក ​ការប្រកួត​ជា​លក្ខណ:អន្តរជាតិ​ទទួល​បាន​ជោគជ័យ ​ការ​ដាក់បញ្ចូល​ប្រាសាទ ​ឬ​សិល្ប:វប្បធម៌​ជាតិនានា ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជាដើម​។

កត្តា​អស់ទាំង​ណឹង ​តើ​បងប្អូន​ប្រជាពលរដ្ឋ​វិនិច្ឆ័យ​ឃើញ​យ៉ាងម៉េច​ទៅវិញ ​? ​តើ​ពួកគេ​បង្កើត​គណបក្ស​នយោបាយ​ឡើង​ដើម្បី​គ្រាន់តែ​នយោបាយ ​ហើយ​មិន​តម្កល់​ផលប្រយោជន៍​ជាតិ​ឬ​? ​។ ​ការពិត​គឺ​បែប​ណឹង​យ៉ាង​ពិតប្រាកដ​! ​។

យើង​ពិតជា​ចង់​ឃើញ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​អោយ​ចេះ​តម្កល់​ផលប្រយោជន៍​ជាតិ​ធំជាង​ប្រយោជន៍​គណបក្ស ​ហើយ​ចេះ​ជួយ​ឈឺឆ្អាល ​ជួយ​ត្រេកអរ ​និង​ចេះ​ជួយការ​ពារ​ជាតិ​នៅពេល​ដែល​មានការ​បំពារបំពាន ​ការ​ទទួល​បាន​កិត្តិយស​និង​ការប្រមាថ ​មាក់ងាយ​ពីសំណាក់​ខាងក្រៅ​។

មិនមែន​គិតតែពី​រឿង​ប្រយោជន៍​នយោបាយ​ខ្លួន ​ហើយ​ទាត់ចោល​ប្រយោជន៍ជាតិ ​និង​មានគំនិត​ទុ​ទិដ្ឋិនិយម​ខ្លាច​ចាញ់ប្រៀប​គូប្រជែង​នយោបាយ​ដូចសព្វថ្ងៃ​នេះ​ឡើយ ​។ ​ខ្ញុំ​យល់ឃើញ​ថា ​ដើម្បីឲ្យ​ប្រទេសជាតិ​យើង​កាន់តែ​មាន​ប្រជាធិបតេយ្យ ​នីតិរដ្ឋ​និង​ការ​អភិវឌ្ឍ​អោយ​កាន់តែ​បាន​រលូន​ជាង​នេះ ​គប្បី​រំលាយ​គណបក្ស​ប្រឆាំង ​សព្វថ្ងៃ​នេះ​ចោល ​ហើយ​សម្លឹង​មើល​មេ​ដឹក​គណបក្ស​ណា​ផ្សេងទៀត​ដែល​មាន​សមត្ថភាព​យល់ដឹង​បាន​ជ្រៅ​ជាង​នេះ ​ចេះ​ស្គាល់​និង​ចេះ​បែងចែក​ប្រយោជន៍ជាតិ ​និង​ប្រយោជន៍​បក្ស​ច្បាស់លាស់​អោយ​មក​ជំនួស​បក្ស​ប្រឆាំង​ដ៍​គំរក់​សព្វថ្ងៃ​នេះ​ទើប​ប្រសើរ​ជាង​៕

ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ កុសល