(ភ្នំពេញ)៖ ក្រៅពីមានគុណភាពល្អហើយនោះ ដែកថែបអ៊ីតាលី ម៉ាក V នឹងផ្តល់​រង្វាន់ Zoomer-X ២០១៧ ២រង្វាន់,​ iPhone7 Plus ២​រង្វាន់ និងនាឡិកាRomanson ​​​១៥​រង្វាន់​​រៀងរាល់​ខែ ដល់អតិថិជនរបស់ខ្លួន។ ការ​ចាប់​រង្វាន់​លើកដំបូង ​នឹង​រៀបចំឡើង​នៅ​​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៧ខាងមុខនេះ នៅ​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍។

លោក សៀង តុលា ​ប្រធានផ្នែកលក់​​របស់ដែកថែប អ៊ីតាលីម៉ាក ​V​ ​បា​ន​ឲ្យ​ដឹងថា រាល់អតិ​ថិ​ជន​​​ដែល​ទិញដែកថែបអ៊ីតាលី ម៉ាក V​ ចាប់ពីកន្លះតោនឡើងទៅ​ នឹង​ទទួល​បាន​សន្លឹកឆ្នោត១​សន្លឹក ដើម្បីមានឱកាសផ្សងសំណាងយករង្វាន់​។

បើតាមប្រធានផ្នែកលក់រូបនេះ គោល​​បំណង​នៃ​ការចាប់រង្វាន់​​ គឺដើម្បីលើកទឹកចិត្ត​ដល់​អតិថិជន ​ដែលតែង​តែ​គាំទ្រ​​ដែកថែប​ម៉ាក V​​។

សូមជម្រាបថា ដែកថែបអ៊ីតាលីម៉ាក V ជាដែកថែប ដែលផលិតឡើង ដោយបច្ចេក​វិទ្យា​អ៊ីតា​លី​​ ដែល​មាន​គុណភាព​ខ្ពស់​ និង​​ត្រូវ​បាន​ទទួល​ស្គាល់ នៅ​​ទូទាំង​ពិភព​លោក ហើយដោយសារ​​គុណភាពស្របតាម​បទដ្ឋាន​អន្តរជាតិ​នេះ​ ​ដែក​ថែប​អ៊ីតាលី​ម៉ាក ​V​ បាន​ទទួល​បាន​ការ​គាំទ្រនៅទីផ្សារកម្ពុជា អស់​រយៈពេលជាង១៧ឆ្នាំ​មកហើយ៕