(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញការផ្ដន្ទាទោស លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ រឿងប្រមាថដល់កងទ័ពកម្ពុជា។

សូមជម្រាបថា ​លោក លី សុផាណា អ្នកនំាពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News ថា «បន្ទាប់ពីបានសាកសួរ និងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញបានរកឃើញថា អង្គហេតុខាងលើបានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌរួមមាន៖

១៖ បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ

២៖ បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ

៣៖ បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ

ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធី នៃការបង្ហាញខ្លួនភ្លាម​ តាមបញ្ញត្តិមាត្រា៤៧ និងមាត្រា៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ​ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ»។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ដែលមានខ្លឹមសារទាំងស្រុង៖