(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកស្អែក ថ្ងៃទី២៧កក្កដា នឹងអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាភ្នំពេញថ្មី) វេលាម៉ោង ៨៖០០នាទីព្រឹក ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវ១៩២៨ ឧកញ៉ាម៉ុងរិទ្ធី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គោលបំណង នៃការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាថ្មីនេះ គឺដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីក និងបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិត ប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។

ពិសេសសម្រាប់ ប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌសែនសុខ និងខណ្ឌដែលនៅជាប់ អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីនេះបានផងដែរ៕