(ភ្នំពេញ)៖ អ្នកឈ្នះទឹកប្រាក់៥,០០០ដុល្លារ​ និង១,០០០ដុល្លារ ​ពីក្នុងបាវ​ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍​ឥន្រ្ទី​ពេជ្រ​​ ចំនួន១២នាក់ ត្រូវបានធ្វើការ ប្រគល់ជូនពួកគាត់​​ រួចរាល់ហើយ នៅក្រុមហ៊ុន ជីប ម៉ុង គ្រុប ​ដោយមានលោក អៀង អឿន ប្រធានផ្នែកលក់ ប្រចាំតំបន់៣​ ធ្វើជាតំណាង ក្នុងការ​ប្រគល់​រង្វាន់​ ជូន​ដល់​​អតិថិជននាពេលនេះ​។

លោក អៀង អឿន បានថ្លែងថា «ដើម្បីលើកទឹកចិត្ត ដល់អតិថិជន ដែលប្រើប្រាស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ឥន្រ្ទីពេជ្រ ក្រុមហ៊ុនបានបង្កើតកម្មវិធី «ហែកបាវ ឈ្នះលុយ» ដោយ​ដាក់​គូប៉ុងផ្ដល់សំណាង ១,០០០ដុល្លារ, ២,០០០ដុល្លារ និង៥,០០០ដុល្លារ រួមជាមួយរង្វាន់តូចៗ​ជាច្រើនទៀត នៅ​ក្នុង​បាវ​ស៊ីម៉ងត៍។ ហើយនេះជាលើកទី៣​ ដែលក្រុមហ៊ុនរៀបចំពិធីប្រគល់រង្វាន់ធំ ជូនដល់អ្នកឈ្នះ ដោយសរុបទាំងបីលើក មានអតិថិជនឈ្នះរង្វាន់ធំ សរុបប្រមាណ៥០នាក់មកហើយ»។

សូមរួសរាន់ ​ស្វែងរកមើល​គូប៉ុង​ ឈ្នះ​ទឹក​ប្រាក់​​សុទ្ធ ជាពិសេសរង្វាន់ធំ​ ១,០០០ដុល្លារ ២,០០០ដុល្លារ និង​៥,០០០ដុល្លារ ជា​ច្រើន​រង្វាន់ទៀត​ ដែលមិន​ទាន់​រក​ឃើញ​អ្នក​ឈ្នះ​នៅ​ឡើយ​ទេ៕