(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំផ្សព្វផ្សាយពី គោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីសម្រាក់ការស្នើសុំទារកករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងស្ថានទូតទាំងអស់នៅកម្ពុជា និងថ្នាក់ដឹកនគរបាល ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងស្នើសុំកិច្ចសហប្រតិបត្តិការពីបណ្ដាស្ថានទូតនានានៅកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ខណៈដែលកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតិនៅឡើយ។

សូមជម្រាបថា បច្ចុប្បន្ននេះនៅកម្ពុជាពុំទាន់មានច្បាប់អនុញ្ញាតិឲ្យមានការពពោះជំនួសនោះទេ ប៉ុន្ដែករណីពពោះជំនួសនេះបានកើតឡើងនៅកម្ពុជា កាលពីឆ្នាំ២០១៦កន្លងទៅហើយក៏ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបានផងដែរ៕