(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កើត សាំង បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនស្ត្រី២នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅប្រទេសអូស្រ្តាលី។

ស្ត្រីទាំង២នាក់នេះឈ្មោះ ចាន់ អានីតា អាយុ៣២ឆ្នាំ និងឈ្មោះបេ គឹមអេង ហៅ មុំ អាយុ៣៥ឆ្នាំ បានត្រូវសមត្ថកិច្ចនាយកដ្ឋានចារកម្ម នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងករណីផ្ញើកញ្ចប់បញ្ញើតាមរយៈក្រុមហ៊ុន ឌីអេចអិល ទៅប្រទេសអូស្រ្តាលីជាបន្តបន្ទាប់។

ប៉ុន្តែសមត្ថកិច្ចនគរបាលអូស្ត្រាលី បានឆែកឆេររកឃើញថា ក្នុងកញ្ចប់បញ្ញើនេះ មានលាក់គ្រឿងញៀន ទើបឈានដល់ឃាត់ខ្លួនបុរសម្នាក់ ដែលមកទទួលបញ្ញើនៅប្រទេសអូស្ត្រាលី រួចនគរបាលកម្ពុជា ក៏ស្រាវជ្រាវរហូតឃាត់ខ្លួនស្ត្រីទាំង២នាក់នេះតែម្តង៕