(កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចចំរុះរបស់ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងថ្ងៃត្រង់ទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បាននិងកំពុងឡោមព័ទ្ធផ្ទះ មួយកន្លែង ដោយសង្ស័យមានលាក់ឈើ ប្រណិតខុសច្បាប់ តែមិនទាន់អាចចូលឆែកឆេរនៅឡើយទេ ដោយរង់ចាំដីកាពី ព្រះរាជអាជ្ញាសិន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ទីតាំងលំនៅដ្ឋាននេះស្ថិតនៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ផ្ទះឈ្មោះ យ៉េត សុគន្ធា ភេទស្រី អាយុ៥០ឆ្នាំ ជាស្រ្តីមេម៉ាយ។

កម្លាំងសមត្ថកិច្ចចំរុះរួមមាន៖ មន្រ្តីរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលក្រុងច្បារមន និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ៕