(ភ្នំពេញ)៖ កីឡាករ សុខ សំណាង បានស៊ុតគ្រាប់ជ័យជំនះឲ្យក្រុមម្ចាស់ផ្ទះគោព្រៃ U23 កម្ពុជា ដើមវគ្គទី២ នាទីទី៥៨ ក្រោយពេលមិត្តរួមក្រុម ច្រឹង ពលរដ្ឋ ទាត់បាល់ប៉េណាល់ទី១គ្រាប់អត់ចូលនៅនាទីទី៣០ តាំងពីវគ្គទី១ ជាមួយនឹងការ ដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើ U23 ហ្វីលីពីន។

កម្ពុជា រកបានជ័យជំនះមួយប្រកួតផងដែរ ដើម្បីលួងចិត្តអ្នកគាំទ្រ ក្នុងចំណោមលេង៣ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់១ រកបាន៤ពិន្ទុ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ ប្រចាំពូល J នៃវគ្គជម្រុះពានរង្វាន់អាស៊ី AFC U23 Championship China 2018 ស្របពេលសមាជិកក្នុងតំបន់អាស៊ានជាមួយគ្នា U23 ចាញ់ទាំង៣ប្រកួត ឈរបាតតារាងហាលអាវមុនគេ។

សូមទស្សនាវិដេអូហាយឡាយ មានដូចខាងក្រោមនេះ៖