(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភថវិកាសរុបចំនួន ៣៣,០០០ដុល្លារអាមេរិកទៅដល់ក្រុមកីឡាករ U23 គ្រូបង្វឹកក្នុងម្នាក់ៗ បាន ១,០០០ដុល្លារ ក្រោយយកឈ្នះ U23 ហ្វីលីពីន ១-០ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់ Fresh News មុននេះ។

លោក ខៀវ សាម៉េត ធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ពីមុនមកថា សម្តេចនឹងឧបត្ថម្ភដល់គ្រូបង្វឹក មន្រ្តីកីឡា និងកីឡាករបាល់ទាត់គ្រប់រូបក្នុងម្នាក់១,០០០ដុល្លារ គ្រប់ការប្រកួតដែលទទួលបានជ័យជំនះ មិនថាប្រកួតធំៗ និងមិត្តភាពនានាក៏ដោយ បូករួមទាំងឈុតតូច និងជម្រើសជាតិផងដែរ៕