(ភ្នំពេញ)៖ រថយន្ត Jaguar XF 2017 ដ៏ស្រស់ស្អាត ដែលនាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដោយរថយន្ត Jaguar XF 2017នេះ ជារថយន្តប្រណិត ដែលសាកសមជាមួយសុភាពបុរស សុភាពនារី សិស្ស និស្សិត ងាយស្រួល ក្នុងពេលធ្វើដំណើរ ក្នុងទីក្រុង ឬកន្លែងកំសាន្តនានា តាមបំណងប្រាថ្នា។

រថយន្ត Jaguar XF 2017 ជារថយន្តប្រភេទសាំង កំលាំងម៉ាស៊ីន 2.0L ស៊ីសាំងតិចតែ៥.៨លីត្រក្នុង១០០គីឡូម៉ែត្រតែប៉ុណ្ណោះ។ កំលាំងម៉ាស៊ីន ខ្លាំងល្បឿនពី០គីឡូម៉ែត្រ ទៅ ១០០គីឡូម៉ែត្រ ត្រឹមតែ៦.៦វិនាទី ហើយរថយន្តនេះ អាចបើកបានល្បឿន ដល់ទៅ ២៤៤គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

ផ្នែកខាងក្រៅរថយន្ត ត្រូវបានរចនាឡើង យ៉ាងស្រស់ស្អាត ដែលកង់មានទំហំ ១៨អ៊ីង អំពូលភ្លើងហ្វាខាងមុខ ជាប្រភេទXenon អមទៅដោយ LED យ៉ាងស្រស់ស្អាត។ ប្រពន្ធ័កំសាន្ត បំពាក់ទៅដោយប្រពន្ធ័សំលេង Meridian ដែលជាម៉ាកល្បី របស់ចក្រភពអង់គ្លេស និងទ្វាររបស់រថយន្ត ជាប្រភេទទ្វារបឺត (Soft Door Close Double Lock & Keyless Entry)។

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បង រថយន្តដ៏ប្រណិតមួយណា ដែលលោកអ្នកពេញចិត្តឥលូវនេះ។

ព័ត៌មានលម្អិត ពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

សូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com
ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia