(ត្បូងឃ្មុំ)៖ កម្លាំងជំនាញនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះបង្រ្កាបជនសង្ស័យបានម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿង និងដក​ហូតបានថ្នាំញៀនមួយចំនួន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភុមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ៖ ទីន ពុធ អាយុ៦៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ។ វត្ថុតាងដកហូតរួមមាន ថ្នាំញៀន២កញ្ចប់តូច និងទូរស័ព្ទដៃមួយគ្រឿងសម្រាប់ធ្វើការទំនាក់ទំនង រួមនឹងវត្ថុតាងសម្រាប់ធ្វើការវេចខ្ចប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីនគរអធិការដ្ឋានស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនិតិវិធី៕