(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាកដឹកនាំជាន់ខ្ពស់នៅទីក្រុងប៉ារីស ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តន៍ជាសកលក្នុងការសម្រេចទិសដៅ ៩០-៩០-៩០។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បញ្ជាក់ថា កិច្ចប្រជុំថ្នាកដឹកនាំជាន់ខ្ពស់ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តន៍ជាសកលក្នុងការសម្រេចទិសដៅ ៩០-៩០-៩០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ​ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧។

សូមអាចសេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖