(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីសកម្មភាពរបស់មនុស្សមានសមត្ថភាពអាចបង្កកម្ពស់នីវ៉ូទឹកសមុទ្រកើនឡើង​យ៉ាងខ្លាំងនៅក្នុងអំឡុងពេល១០០ឆ្នាំមុខ៕

២៖ រដ្ឋាភិបាលជប៉ុន បានសម្ដែងការ​មិនពេញចិត្ត​នឹងរដ្ឋាភិបាល​កូរ៉េខាងត្បូង ​ចំពោះការដាក់​សំណើរៀបចំកិច្ច​ប្រជុំ​យោធាអន្តរកូរ៉េ​ ជាមួយកូរ៉េខាងជើង ​ដោយនិយាយ​ទៀតថានេះជាពេល ដាក់សម្ពាធ មិនមែនជាពេលត្រូវមកអង្គុយចរចាជាមួយទីក្រុងព្យុងយ៉ាងឡើយ៕

៣៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានគំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចយ៉ាង​តឹងរឹង​ប្រឆាំងនឹង​រដ្ឋាភិបាល​វេណេស៊ុយអេឡា បើសិនជាការអនុម័តលើ​វិសោធន​កម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតសភាធម្មនុញ្ញ កើតឡើងមែននោះ៕

៤៖ កាលពីពេល​ថ្មីៗនេះ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានបញ្ចេញ​ឃ្លីបវីដេអូមួយ ដែលមើលទៅ​ប្រៀបដូចជាពួកយើង​ កំពុង​តែ​ហោះហើរនៅលើផ្ទៃដី​ដ៏សែនត្រជាក់​ របស់ភព​មិនពេញ​លក្ខណៈ (Dwaft Planet) «ភ្លុយតូ» អ៊ីចឹង​ព្រោះថា វាពិតជាកៀកមែនទែន៕

៥៖ កងទ័ពចិន​បានធ្វើសមយុទ្ធ​បាញ់គ្រាប់ពិត​នៅក្បែរតំបន់ទីបេ ដែលនៅជាប់​ព្រំប្រទល់​ជាមួយប្រទេស​ឥណ្ឌា ស្របពេល​ដែលកម្លាំងយោធា​នៃប្រទេស​ទាំងពីរ នៅតែមាន​ការប្រឈមមុខ​ដាក់គ្នា​ជាបន្តបន្ទាប់ជុំវិញតំបន់​វិវាទ Sikkim៕

៦៖ ចិនបានថ្កោលទោស​ចំពោះខ្លឹមសារ​អវិជ្ជមាន នៅក្នុងសេចក្តីព្រាង​ការពារជាតិប្រចាំ ដែលទើបតែ​ទទួលបានការអនុម័តគាំទ្រពី​​សភា​អាមេរិក កាលពីពេលថ្មីៗនេះ ដោយសារ​តែវា​នឹងបង្កើនទំនាក់ទំនង​របស់ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​កោះតៃវ៉ាន់ ដែល​ទីក្រុង​​ប៉េកាំង​ចាត់​ទុក​ថា ​ត្រឹម​ជា​ខេត្តមួយនៅក្នុងទឹកដី​ខ្លួនតែ​ប៉ុណ្ណោះ៕